១. កូនចៅព្រះអើយទ្រង់គង់ក្បែរអ្នកឃុំគ្រងថ្នមអ្នក ទាំងយប់ថ្ងៃត្រេកអរបានបមបីឲ្យពរអ្នក បើអ្នកឃ្មាតខ្មីធ្វើរឿងត្រូវទ្រង់ឲ្យពរអ្នក ទ្រង់ឲ្យពរអ្នកបើដាក់ក្ដីទុកចិត្តលើទ្រង់។
២. កូនចៅព្រះអើយទេវតាសួគ៌ាមើលទង្វើអ្នក ទាំងយប់ថ្ងៃកត់សម្ដីទាំងអាក្រក់ល្អក្ដី ដោយស្មោះឥតបីលើចំណារចូរមានគុណធម៌ ចូរមានគុណធម៌ព្រះនឹងឲ្យពរដល់ចិត្តស្មោះ។
៣. ព្រះត្រេកអរបង្រៀនអ្នករាល់គ្នាដោយសំឡេងព្រះ វិញ្ញាណទ្រង់ស្ដាប់ត្រងត្រាប់នូវការបំផុសនោះ អ្នកនឹងរីករាយរៀងរាល់ថ្ងៃឱ!ចូរស្មោះត្រង់ ឱ!ចូរស្មោះត្រង់ដល់ព្រះអ្នកនិងស៊ីយ៉ូនផង៕