១. មុនអ្នកចេញពីបន្ទប់ព្រឹកមិញ បានអធិស្ឋានទេ? ក្នុងនាមនៃព្រះគ្រីស្ទដ៏សង្គ្រោះ តើអ្នកបានសូមព្រះគុណពីទ្រង់ ទុកជាខែលថ្ងៃនេះ?
អធិស្ឋានជួយអ្នកដែលនឿយហត់! ហើយប្រែយប់ទៅជាថ្ងៃបាន កាលជីវិតងងឹតនិងលំបាក កុំភ្លេចអធិស្ឋាន៕
២. កាលដួងចិត្តមួម៉ៅដោយកំហឹង បានអធិស្ឋានទេ? តើអ្នកសូមព្រះប្រទានព្រះគុណ ដើម្បីឱ្យអ្នកបានអត់ឱនទោស ជនទាស់ផ្លូវឬទេ?
អធិស្ឋានជួយអ្នកដែលនឿយហត់! ហើយប្រែយប់ទៅជាថ្ងៃបាន កាលជីវិតងងឹតនិងលំបាក កុំភ្លេចអធិស្ឋាន៕
៣. កាលមានទុក្ខលំបាកមកលើអ្នក បានអធិស្ឋានទេ? កាលព្រលឹងអ្នកពេញដោយទុក្ខព្រួយ តើអ្នកសូមឱ្យទ្រង់សម្រាលទុក្ខ ពីព្រលឹមឬទេ?
អធិស្ឋានជួយអ្នកដែលនឿយហត់! ហើយប្រែយប់ទៅជាថ្ងៃបាន កាលជីវិតងងឹតនិងលំបាក កុំភ្លេចអធិស្ឋាន៕