Book cover

ព្រះ​បិតា​សួគ៌ ​យើង​​ជឿ​ដ៏​ពិត

ទំនុក​តម្កើង, 105


0:00 0:00
Introduction
All Verses

១. ព្រះបិតាសួគ៌យើងជឿដ៏ពិត កិច្ចសន្យាទ្រង់ធ្វើឡើង យើងទទួលព្រះបន្ទូលទន់ភ្លន់ ដូចពួកបរិសុទ្ធថ្លែង។

២. ឥឡូវនេះយើងប្រែចិត្តពីបាប រកទ្រង់ដោយចិត្តសង្រេងចុះ តាមសេចក្តីសន្យានៃទ្រង់ ជ្រើសរើសផ្លូវដែលល្អជាង។

៣. ឱ!ព្រះអង្គសូមឮយើងបួងសួង អត់ទោសដល់បាបយើងផង ប្រទានជីវិតថ្មីយើងថ្ងៃនេះ ដើម្បីឈ្នះចិត្តមានបាប។

៤. យើងទទួលសាក្រាម៉ង់រាបសា ក្នុងព្រះគ្រីស្ទដ៏មានពរ ឲ្យទទួលតាមសេចក្តីសន្យា នូវព្រះវិញ្ញាណជាភ្លើង។

៥. យើងនឹងបោះបង់ចោលអំពើបាប ក្នុងព្រះគ្រីស្ទយើងមានពរ ហើយរស់ឡើងក្នុងពន្លឺចែងចាំង គឺព្រះវិញ្ញាណជាភ្លើង។

៦. សូមជ្រមុជយើងដោយព្រះវិញ្ញាណ រួចផ្សារភ្ជាប់យើងនឹងទ្រង់ ឲ្យយើងបានចូលហ្វូងបរិសុទ្ធ រួបរួមដួងចិត្តតែមួយ៕