១. ព្រះគង់ក្នុងដំណាក់បរិសុទ្ធ គំនិតលោកិយរសាយបាត់ កាលយើងជួបជុំដោយគារវភាព ក្នុងវត្តមានទ្រង់យើងលំទោន ទ្រង់គង់នឹងយើងពេលនេះតទៅ ពេលយើងហៅដល់ព្រះនាមទ្រង់ ការជួយគ្នាជាទង្វើប្រពៃ ធ្វើតាមទិសដៅសួគ៌ាលៃ។
២. ព្រះគង់ក្នុងដំណាក់បរិសុទ្ធ គង់ក្នុងគំនិតដែលស្មោះសរ គង់ក្នុងដួងចិត្តមានគារវភាព គង់ក្នុងព្រលឹងដែលគ្មានបាប សូមអារម្មណ៍អាក្រក់រសាត់ទៅ សូមស្អាងយើងឡើងឱ!ព្រះអង្គ ឲ្យព្រលឹងយើងភក្តីវិសុទ្ធ ដំណាក់បរិសុទ្ធថ្វាយទ្រង់៕