១. ពសុធាពេញដោយបុប្ផា វេហាយាត្រាចាំងរស្មី សួគ៌ាល្វឹងល្វើយធំឥតបី ជលស័យខ្មួលខ្មាញ់ស្រស់បំព្រង— អស់អ្វីគ្រប់សព្វទាំងពួងផង ថ្លែងពីក្តីស្រឡាញ់នៃព្រះ។
២. សៀងសត្វស្លាបលាន់សូររហ៊ឹម ពិរោះឥតផ្ទឹមតាមព្រឹក្សា ជ្រលងបុព្វតាជ្រោះដងអូរ នាំគ្នាបន្ទរជាចម្រៀង សំនៀងទន់ភ្លន់ហើយពិសិដ្ឋ ថ្លែងពីក្តីស្រឡាញ់នៃព្រះ។
៣. រាល់ក្តីសង្ឃឹមដ៏ផ្អែមល្ហែម ថ្លែងចេញពីក្រអៅដួងចិត្ត នូវអារម្មណ៍អំណរដ៏ពិត ដែលឋិតក្នុងផ្ទះលើផែនដី រាល់ស័ព្ទសួគ៌ាដ៏ឥតផ្ទឹម ថ្លែងពីក្តីស្រឡាញ់នៃព្រះ៕