១. ព្រះស្នេហ៍យើងទើបចាត់បុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទជាដង្វាយធួន ឲ្យយើងស្គាល់ច្បាស់ពីផ្លូវនៃទ្រង់ នាំចំទៅព្រះឥតមានទីទៃ។
២. ទ្រង់ជាបុត្រព្រះយាងមកជា មនុស្សបង្អោនព្រះកាយចុះទ្រាំ រងទុក្ខសុគតទាំងគ្មានកំហុសអ្វី សោះបង់លោះការរំលងក្រឹត្យវិន័យ។
៣. ឱ!ក្ដីស្នេហ៍អស្ចារ្យពីសួគ៌ា តើខ្ញុំជាប់គុណទ្រង់ កម្រិតណាព្រោះការបូជាទ្រង់ខ្ញុំបាន ពរទីដ៏បវរក្នុងព្រះទ័យទ្រង់។
៤. ទ្រង់ឲ្យធ្វើទាំងទង្វើនិងចិត្ត ចិត្តខ្ញុំដូចទ្រង់ដូចកូននឹងឪពុក មានចិត្តតែមួយក្នុងនាមជាកូន រៀនធ្វើតាមព្រះដ៏បរិសុទ្ធ។
៥. សាក្រាម៉ង់នេះជាតំណាងឲ្យ ទ្រង់ហូរលោហិតនិងសាច់ដល់ខ្ញុំ ទទួលទានឥឡូវជារឿងត្រូវ ថាខ្ញុំចងចាំទ្រង់ជាព្រះខ្ញុំ៕