Book cover

ព្រះ​នឹង​ជួយ​យើង

ទំនុក​តម្កើង, 53


0:00 0:00
Introduction
All Verses

១. យើងបួងសួងឮដល់ស្ថានសួគ៌ហើយ ព្រះនឹងជួយយើង ក្នុងគ្រាលំបាកកុំកន្តើយឡើយ ព្រះនឹងជួយយើង សូមឲ្យក្តីខិតខំបានកត់ត្រា ជោគជ័យជារង្វាន់ដ៏អស្ចារ្យ ព្រះនឹងជួយយើង ព្រះនឹងជួយយើង៕

២. ចូរបួងសួងឲ្យបានឮម្តងទៀត ព្រះនឹងជួយយើង ចូរកុំអស់សង្ឃឹមទោះចាញ់ក៏ ព្រះនឹងជួយយើង ដូចជារឿងនៅក្នុងគ្រាបុរាណ ទោះជាចាញ់យើងចាញ់ដោយរុងរឿង ព្រះនឹងជួយយើង ព្រះនឹងជួយយើង៕

៣. ចូរតស៊ូរឹងមាំនិងព្យាយាម ព្រះនឹងជួយយើង គ្មានរឿងឬគ្រោះត្រូវភ័យខ្លាចឡើយ ព្រះនឹងជួយយើង ទោះឈឺចាប់មានឧបសគ្គយ៉ាងណា នោះវេលានៃព្រះនឹងយាត្រា ព្រះនឹងជួយយើង ព្រះនឹងជួយយើង៕