Book cover

នាំខ្ញុំរកទ្រង់

ទំនុក​តម្កើង, 50


0:00 0:00
Introduction
All Verses

១. ព្រះ​សង្គ្រោះ​ខ្ញុំ​ដ៏​ពិត នាំ​ខ្ញុំ​រក​ទ្រង់ ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​តាម​ទ្រង់ នាំ​ខ្ញុំ​រក​ទ្រង់ ទាំង​ក្នុង​យប់​ដ៏​ងងឹត និង​ពេល​ព្រឹក​ដ៏​ស្រស់​ថ្លា សូម​ជា​ពន្លឺ​ដឹក​ខ្ញុំ នាំ​ខ្ញុំ​រក​ទ្រង់។

២. ក្នុង​ភព​ដ៏​ងងឹត​នេះ នាំ​ខ្ញុំ​រក​ទ្រង់ ដឹក​ខ្ញុំ​រក​ជីវិត​ល្អ នាំ​ខ្ញុំ​រក​ទ្រង់ សូម​អំណាច​ប្រោស​លោះ​ទ្រង់ គង់​នឹង​ខ្ញុំ​គ្រប់​ៗ​គ្រា សូម​ជា​ប៉ម​ការពារ​ខ្ញុំ នាំ​ខ្ញុំ​រក​ទ្រង់។

៣. ពេល​ទុក្ខ​និង​បាប​កើត​ឡើង នាំ​ខ្ញុំ​រក​ទ្រង់ ពេល​ខ្ញុំ​ពេញ​ដោយ​ទឹក​ភ្នែក នាំ​ខ្ញុំ​រក​ទ្រង់ ពេល​ក្ដី​សង្ឃឹម​ខ្ទេច​ខ្ទាំ ពេល​ក្ដី​អំណរ​សាប​សូន្យ សូម​សិរី​ទ្រង់​គង់​នៅ នាំ​ខ្ញុំ​រក​ទ្រង់។

៤. ពេល​ក្ដី​ស្លាប់​ខិត​មក​ដល់ នាំ​ខ្ញុំ​រក​ទ្រង់ សូម​ទ្រង់​លួងលោម​ចិត្ត​ខ្ញុំ នាំ​ខ្ញុំ​រក​ទ្រង់ សូម​ទ្រង់​មេត្តា​ដល់​ខ្ញុំ សូម​ក្ដី​ស្រ​ឡាញ់​នៃ​ទ្រង់ នាំ​ខ្ញុំ​ទៅ​កាន់​ស្ថាន​សួគ៌ នាំ​ខ្ញុំ​រក​ទ្រង់៕