១. ស្តាប់សំឡេងសួគ៌ាជាតិសាសន៍ទាំងឡាយ! នៅគ្រប់ទិសទីមូលមីអរសប្បាយ! ពួកទេវតារុងរឿងស្រែកច្រៀងបន្ទរ៖ ការពិតស្តារឡើងវិញហើយ!
ឱ!បល្ល័ង្កសួគ៌ារុងរឿងអ្វីម៉្លេះ ជះពន្លឺការពិតនិងក្តីស្រឡាញ់! រស្មីប្រៀបបីដូចជាព្រះអាទិត្យ ស្ថិតគ្រប់ដែនដីសព្វថ្ងៃ៕
២. ស្វែងរកក្នុងទីងងឹតចិត្តសោកសៅ ចាំមើលថ្ងៃរះដែលបាត់បង់យូរទៅ នាំគ្នារីករាយយប់យន់ឈប់មានហើយ ដ្បិតឡើយមានសេចក្តីពិត!
ឱ!បល្ល័ង្កសួគ៌ារុងរឿងអ្វីម៉្លេះ ជះពន្លឺការពិតនិងក្តីស្រឡាញ់! រស្មីប្រៀបបីដូចជាព្រះអាទិត្យ ស្ថិតគ្រប់ដែនដីសព្វថ្ងៃ៕
៣. ព្រះបានជ្រើសរើសឱ្យមកបម្រើទ្រង់ នៅគ្រប់ដែនដីនិងដល់គ្រប់ពូជពង្ស ឈរដោយមោះមុតការពារសេចក្តីពិត មូលមិត្តបង្រៀនពីទ្រង់