Book cover

តើ​ខ្ញុំ​បាន​ធ្វើ​ល្អ​ឬទេ ?

ទំនុក​តម្កើង, 138


0:00 0:00
Introduction
All Verses

១. តើខ្ញុំបានធ្វើល្អដល់ពិភពលោកឬទេ? តើខ្ញុំបានជួយអ្នកទីទ័លទេ? តើខ្ញុំបានជួយអ្នកព្រួយឬនរណាឲ្យរីករាយ តែបើអត់នោះមិនល្អទេ តើបន្ទុកនរណាម្នាក់បានស្រាលទេថ្ងៃនេះ ដោយជំនួយធ្វើចេញពីចិត្តខ្ញុំ? តើអ្នកឈឺនិងអ្នកនឿយហត់ត្រូវបានជួយឬទេ? តើពេលគេត្រូវការខ្ញុំនៅឬទេ?

ចូរក្រោកឡើងធ្វើអ្វីៗច្រើនទៀត កុំលង់តែក្នុងក្តីសុបិននោះ ការធ្វើល្អគួរឲ្យរីករាយជាក្តីល្អលើសការគិត ជាពរនៃកាតព្វកិច្ចនិងស្នេហ៍៕

២. ឥឡូវមានកិច្ចការជាច្រើននៅជុំវិញខ្លួន មានឱកាសជាច្រើននៅចំពោះមុខ កុំបណ្តោយឲ្យហួសទៅដោយថា«ចាំធ្វើពេលក្រោយ» សូមធ្វើអ្វីមួយនៅថ្ងៃនេះ គឺទ្រង់យាងមកធ្វើការនិងប្រទានឲ្យ ក្តីស្រឡាញ់ការងារនឹងកើតឡើង មានតែទ្រង់ធ្វើអ្វីៗជួយអ្នកដទៃឲ្យរស់ ព្រះទ្រង់រាប់រាល់នូវសេចក្តីល្អ

ចូរក្រោកឡើងធ្វើអ្វីៗច្រើនទៀត កុំលង់តែក្នុងក្តីសុបិននោះ ការធ្វើល្អគួរឲ្យរីករាយជាក្តីល្អលើសការគិត ជាពរនៃកាតព្វកិច្ចនិងស្នេហ៍៕