Book cover

អង្គ​សង្រ្គោះ​ដ៏​អស្ចារ្យ​សុគត !

ទំនុក​តម្កើង, 114


0:00 0:00
Introduction
All Verses

១. អង្គសង្គ្រោះដ៏អស្ចារ្យសុគត! ពួកកូនស្រីអ៊ីស្រាអែលទួញយំ សេចក្តីងងឹតគ្របពេញផ្ទៃមេឃ រំពេចនោះផែនដីញ័ររង្គើរ។

២. ចូរមកពួកយើងទួញយំសោកស្ដាយ ដល់ទ្រង់ថ្ងូរដោយព្រោះទទួលបាប លោហិតស្រក់រាប់ដំណក់ព្រោះអ្នក ដំណក់លោហិតដ៏មានតម្លៃ។

៣. ឱ!ក្តីស្រឡាញ់និងទុក្ខហួសថ្លែង ព្រះរុងរឿងស្ដែងសុគតជួសយើង មិនយូរបានថ្លែងសំឡេងអរឡើង ព្រះអម្ចាស់ដែលសុគតរស់ឡើង។

៤. ព្រះអម្ចាស់រស់ឡើងចេញពីផ្នូរ ទ្រង់ព្រះជន្មរស់ចោលផ្នូរគ្មានន័យ កងពលទេវតានាំទ្រង់ទៅផ្ទះ ហើយស្រែកស្វាគមន៍ទ្រង់ឡើងស្ថានសួគ៌៕