១. សង្ឃឹមអ៊ីស្រាអែលទ័ពស៊ីយ៉ូន
កូនចៅនៃដែនដីសន្យា
មើលព្រះប្រមុខប្រាប់ឲ្យទៅមុខ
ចម្បាំងជិតចាប់ផ្តើមហើយណា៎!
សង្ឃឹមអ៊ីស្រាអែលក្រោកឡើង
ដោយកាន់ដាវពន្លឺក្ដីពិត
សគ្រាមស្រែកថា៖«មើលបួងសួង!»
ថ្ងៃនេះមារសត្រូវសាបសូន្យ៕
២. មើលមារសត្រូវមានគ្នាសន្ធឹក
បាបកម្មមានច្រើនយ៉ាងពន្លឹក
សង្ឃឹមអ៊ីស្រាអែលទៅមុខច្បាំង
ឥឡូវយើងត្រូវតែបានឈ្នះ!
សង្ឃឹមអ៊ីស្រាអែលក្រោកឡើង
ដោយកាន់ដាវពន្លឺក្ដីពិត
សគ្រាមស្រែកថា៖«មើលបួងសួង!»
ថ្ងៃនេះមារសត្រូវសាបសូន្យ៕
៣. ច្បាំងសម្រាប់ស៊ីយ៉ូនកុំបោះបង់
លើកដាវច្បាំងនឹងមារសត្រូវ!
មួយដាវមួយដាវសម្លាប់សត្រូវ
បោះជំហានទៅយកជ័យឈ្នះ
សង្ឃឹមអ៊ីស្រាអែលក្រោកឡើង
ដោយកាន់ដាវពន្លឺក្ដីពិត
សគ្រាមស្រែកថា៖«មើលបួងសួង!»
ថ្ងៃនេះមារសត្រូវសាបសូន្យ៕
៤. មិនយូរប៉ុន្មានចម្បាំងនឹងចប់
សត្រូវនឹងឱនក្បាលក្រាបចុះ
ទៅមុខទៅមុខយុវជនស៊ីយ៉ូន
រង្វាន់អ្នកជាមកុដជ័យ
សង្ឃឹមអ៊ីស្រាអែលក្រោកឡើង
ដោយកាន់ដាវពន្លឺក្ដីពិត
សគ្រាមស្រែកថា៖«មើលបួងសួង!»
ថ្ងៃនេះមារសត្រូវសាបសូន្យ៕
និពន្ធទំនុកច្រៀង ៖ យ៉ូសែប អិល. ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២
និពន្ធបទភ្លេង ៖ វិលលាម ក្លេសុន ឆ្នាំ ១៨៤០–១៨៨៧