១. វិហារបរិសុទ្ធទ្រង់ស្អាតណាស់! ទីសក្ការៈពិសិដ្ឋ ដែលពួកបរិសុទ្ធរួមធ្លុងមួយ សាមគ្គីធ្វើកិច្ចការសួគ៌ ឱប្រពៃណាស់បើយើងជួយទៀត ដល់ជនដែលបានឃ្លាតទៅ តែការពិតវិញ្ញាណគេរស់នៅ គ្រាន់តែគេចាកទៅមុន។
២. ឱសារលិខិតទ្រង់វិសេសណាស់! ដំណឹងល្អក៏ពិតសុទ្ធ ដែលបានស្តារឡើងនៅសម័យយើង បង្រៀនមនុស្សម្តងទៀត ឱស្រស់ណាស់ជំនឿនិងសង្ឃឹម ដំណឹងល្អសង្គ្រោះលោក តាមគោលជំហរនៃព្រះអង្គទ្រង់ សង្គ្រោះទាំងជនដែលស្លាប់។
៣. ឱការសន្យាទ្រង់ឧត្តមណាស់ ឲ្យលូតលាស់ក្នុងក្តីពិត បានលើកតម្កើងតាមបន្ទូលទ្រង់ ក្នុងយុវវ័យឧត្តម ផ្សារភ្ជាប់គ្នាក្នុងវិហារនៃទ្រង់ ដោយពិធីដ៏ពិសិដ្ឋ យើងចម្រើនក្នុងលោកគ្មានបញ្ចប់ ទីដ៏ខ្ពស់លើសទាំងអស់៕