១. ឱ!ប្រាជ្ញានិងក្តីស្នេហ៍អស្ចារ្យ មានពាសពេញនៅស្ថានលើ ចាត់ព្រះសង្គ្រោះឲ្យយាងចុះមក រងទុក្ខហើយត្រូវសុគត!
២. ព្រះលោហិតដ៏វិសេសទ្រង់ហូរ ហើយទ្រង់បានលះបង់ឲ្យ ការបូជាគ្មានទោសជំនួសបាប និងសង្គ្រោះដល់លោកិយ។
៣. ព្រះយេស៊ូវទទួលរង្វាន់ធំ ដោយទ្រង់ធ្វើតាមបារមីហើយ៖ «សូមតាមព្រះទ័យនៃទ្រង់ចុះ» ជាគ្រឿងលំអនៃទ្រង់។
៤. ទ្រង់បានគូសដានហើយដឹកនាំផ្លូវ ហើយទ្រង់បានបង្ហាញឱ្យរក ពន្លឺជីវិតដ៏អស់កាល ក្នុងទីចំពោះនៃទ្រង់។
៥. ក្នុងការរំឮកព្រះកាយាទ្រង់ យើងទទួលទាននំប៉័ងហើយធ្វើបន្ទាល់ ដោយពែងជាថ្មីនូវជំនឿដល់ព្រះគ្រីស្ទ។
៦. ឱ!ផែនការប្រោសលោះដ៏អស្ចារ្យ នោះរុងរឿងសព្វហើយណាមានទាំងយុត្តិ ធម៌មេត្តាធម៌ក្នុងភាពសុខសាន្តអស្ចារ្យ!