១. ខ្ញុំជឿលើព្រះគ្រីស្ទជាស្តេចសួគ៌ា!
អស់ពីដួងចិត្តតម្កើងនាមា
ខ្ញុំនឹងបន្លឺសំឡេងសរសើរ
ក្នុងក្តីអំណរចិត្តខ្ញុំសើរើ
ខ្ញុំជឿលើព្រះគ្រីស្ទទ្រង់ជាបុត្រា
ក្នុងលោកទ្រង់ធ្វើតាមព្រះបិតា
ទ្រង់ប្រោសអ្នកឈឺអ្នកស្លាប់បានរស់
ក្នុងក្តីស្រឡាញ់អស់កល្បខ្ពង់ខ្ពស់។
២. ខ្ញុំជឿលើព្រះគ្រីស្ទព្រះនាមដ៏ល្អ!
បុត្រនាងម៉ារាផែនដីនគរ
ទ្រង់បានគ្រប់គ្រងលើមនុស្ស
លោកដើម្បីសង្គ្រោះពីបាបនានា
ខ្ញុំជឿលើព្រះគ្រីស្ទអ្នករៀបចំផ្លូវ
ដំណាក់រុងរឿងបិតាគង់នៅ
ទ្រង់មានបន្ទូល«ចូរមកតាមខ្ញុំ
អ្នកនឹងអាចរស់អស់កល្បសុខុម»។
៣. ខ្ញុំជឿលើព្រះគ្រីស្ទ—ជាព្រះនៃខ្ញុំ
ទ្រង់ប្រាប់ខ្ញុំរស់តាមដំណឹងល្អ
ខ្ញុំថ្វាយបង្គំទ្រង់អស់ពីចិត្ត
ទ្រង់ជាការពិតនិងជាពន្លឺ
ខ្ញុំជឿលើព្រះគ្រីស្ទទ្រង់ប្រោសលោះខ្ញុំ
ឲ្យរួចផុតការល្បួងពីសាតាំង
ខ្ញុំនឹងរស់ដោយក្តីអរស្រឡាញ់
ក្នុងទីលាននៃទ្រង់នៅស្ថានសួគ៌។
៤. ខ្ញុំជឿលើព្រះគ្រីស្ទជាអាទិទេព!
ទ្រង់ធ្វើឲ្យខ្ញុំមានក្តីសង្ឃឹម
ហើយគ្រាដែលខ្ញុំឆ្លងទុក្ខឈឺចាប់
ខ្ញុំឮទ្រង់ថា«អ្នកនឹងបានផុត»
ខ្ញុំជឿលើព្រះគ្រីស្ទពេលនោះ
មកដល់ថ្ងៃដ៏អស្ចារ្យខ្ញុំឈរនឹងទ្រង់ពេល
ទ្រង់យាងមកផែនដីម្តងទៀត
ដើម្បីគ្រប់គ្រងកូននៃមនុស្ស៕
និពន្ធទំនុកច្រៀង ៖ ប៊្រូស អ័រ. ម៉ាក់ខន់ឃី ឆ្នាំ ១៩១៥–១៩៨៥។ © ឆ្នាំ ១៩៧២ IR
និពន្ធបទភ្លេង ៖ ចន ឡងហ្គឺស ក. ឆ្នាំ ១៩៤០។ © ១៩៨៥ IRI