Book cover

ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់

ទំនុក​តម្កើង, 76


0:00 0:00
Introduction
All Verses

១. ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ នេះជាឃ្លាដែលមានបទពិរោះ! ទ្រង់រស់ទ្រង់រស់ទោះទ្រង់ត្រូវ សុគតទ្រង់រស់ជាព្រះសិរទូលបង្គំ ទ្រង់រស់ដើម្បីប្រទានពរខ្ញុំ ទ្រង់រស់ដើម្បីជាសាក្សីខ្ញុំ ទ្រង់រស់ដើម្បីប្រទានចំណី ទ្រង់រស់ដើម្បីប្រទានពរជ័យ។

២. ទ្រង់រស់ដើម្បីប្រទានអំណោយឲ្យ ទ្រង់រស់ដើម្បីដឹកនាំរូបខ្ញុំ ទ្រង់រស់ដើម្បីទ្រខ្ញុំពេលទន់ខ្សោយ ទ្រង់រស់ដើម្បីឮខ្ញុំខ្វល់ខ្វាយ ទ្រង់រស់ដើម្បីកុំឲ្យខ្ញុំខ្លាច ទ្រង់រស់ដើម្បីជូតទឹកភ្នែកខ្ញុំ ទ្រង់រស់ដើម្បីដកទុក្ខបេះដូង ទ្រង់រស់ដើម្បីឲ្យពរទាំងពួង។

៣. ទ្រង់រស់ជាមិត្តសម្លាញ់ពីសួគ៌ា ទ្រង់រស់ហើយស្រឡាញ់ខ្ញុំគ្រប់គ្រា ទ្រង់រស់ហើយកាលទ្រង់រស់ខ្ញុំ នឹងច្រៀងទ្រង់រស់ព្យាការីសង្ឃរាជា ទ្រង់រស់ឲ្យដង្ហើមខ្ញុំរាល់ថ្ងៃ ទ្រង់រស់ហើយខ្ញុំនឹងឈ្នះក្តីស្លាប់ ទ្រង់រស់ដើម្បីរៀបផ្ទះឲ្យខ្ញុំ ទ្រង់រស់ដើម្បីនាំខ្ញុំទៅផ្ទះ។

៤. ទ្រង់រស់សរសើរដល់ព្រះនាមទ្រង់! ទ្រង់រស់ព្រះអង្គសង្គ្រោះ.ឧត្តម ឱឃ្លាដ៏ផ្អែមល្អែមនិងដ៏ពិរោះ ៖ «ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់» ទ្រង់រស់!សរសើរដល់ព្រះនាមទ្រង់ ទ្រង់រស់ព្រះអង្គសង្គ្រោះ.ឧត្តម ឱឃ្លាដ៏ផ្អែមល្ហែមនិងពិរោះ ៖ «ខ្ញុំដឹងព្រះប្រោសលោះខ្ញុំនៅរស់!»