Book cover

ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ

ទំនុក​តម្កើង, 115


0:00 0:00
Introduction
All Verses

១. ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យនូវក្ដីស្នេហ៍ព្រះគ្រីស្ទឱ្យដល់ខ្ញុំ ទាំងឆ្ងល់ចំពោះព្រះគុណដែលព្រះអង្គប្រទានដល់ខ្ញុំ ខ្ញុំញ័រកាយាដោយដឹងថាទ្រង់សុគតជំនួសខ្ញុំ ថាទ្រង់បានរងទុក្ខហូរលោហិតសុគតជំនួសខ្ញុំ

ឱ!ជាការដ៏សែនអស្ចារ្យដែលទ្រង់យល់ដល់ខ្ញុំ ទាំងសុគតជំនួសខ្ញុំ ឱ!ជាការដ៏អស្ចារ្យដ៏អស្ចារ្យដល់ខ្ញុំ!

២. ខ្ញុំស្ងប់ស្ងែងដែលទ្រង់បានយាងចុះពីបល្ល័ង្កឧត្តម ដើម្បីសង្គ្រោះព្រលឹងដ៏កាចឆ្មើងឆ្មៃដូចរូបខ្ញុំ ដែលទ្រង់មានព្រះទ័យស្រឡាញ់ដល់មនុស្សដូចជាខ្ញុំ គ្រប់គ្រាន់នឹងចិញ្ចឹមនិងប្រោសលោះនិងរាប់អានដល់ខ្ញុំ

ឱ!ជាការដ៏សែនអស្ចារ្យដែលទ្រង់យល់ដល់ខ្ញុំ ទាំងសុគតជំនួសខ្ញុំ ឱ!ជាការដ៏អស្ចារ្យដ៏អស្ចារ្យដល់ខ្ញុំ!

៣. ខ្ញុំគិតដល់ព្រះហស្តដែលត្រូវហូរឈាមដើម្បីបង់ថ្លៃ ព្រះគុណនិងការស្រឡាញ់ដ៏ធំតើខ្ញុំអាចភ្លេចឬ? ទេទេខ្ញុំនឹងសរសើរហើយតម្កើងនៅទីមេត្តា រហូតដល់បល្ល័ង្ករុងរឿងខ្ញុំក្រាបនៅព្រះបាទទ្រង់

ឱ!ជាការដ៏សែនអស្ចារ្យដែលទ្រង់យល់ដល់ខ្ញុំ ទាំងសុគតជំនួសខ្ញុំ ឱ!ជាការដ៏អស្ចារ្យដ៏អស្ចារ្យដល់ខ្ញុំ!