១. បើអ្នកអាចរត់ដលើកូឡុប ទៅដល់តែមួយពព្រិចភ្នែក ហើយបន្តឆ្ពោះទៅមុខទៀត ជាមួយល្បឿនដដែលនោះ តើអ្នកគិតថាអ្នកអាចឃើញទេ រហូតដល់នៅអស់កល្ប ស្វែងរកគ្រប់ជំនាន់ពូជាសាសន៍ ជាទីដែលព្រះចាប់ផ្តើម?
២. ឬឃើញការចាប់ផ្តើមដ៏ធំ ជាទីដែលធំល្ហល្ហេវ? ឬឃើញការបង្កើតចុងក្រោយ ជាទីដែលព្រះបញ្ចប់? ព្រះវិញ្ញាណខ្សឹបប្រាប់ខ្ញុំថា «គ្មានជនឃើញ ‹ទីបរិសុទ្ធ› ឬឃើញពីក្រៅវាំងននឡើយ ជាទីដែលគ្មានអ្វីសោះ»។
៣. ការងារព្រះចេះតែបន្ត ទាំងជីវិតនឹងផែនភព ការអភិវឌ្ឍន៍ក៏ចម្រើន ឥតឈប់លុះដល់អស់កល្ប។ កិច្ចការនេះនៅតែបន្ត វាលលំហគ្មានទីឈប់ ដួងវិញ្ញាណគ្មានពេលក្ស័យឡើយ ប្រណាំងគ្មានទីបញ្ចប់។
៤. គ្មានទីចប់នៃគុណធម៌ គ្មានទីចប់នៃកម្លាំង គ្មានទីចប់នៃព្រះប្រាជ្ញា គ្មានទីចប់នៃពន្លឺ គ្មានទីចប់នៃការជួប គ្មានទីចប់នៃយុវវ័យ គ្មានទីចប់នៃបព្វជិតភាព គ្មានទីចប់នៃការពិត។
៥. គ្មានទីចប់នៃក្តីរុងរឿង គ្មានទីចប់នៃក្តីស្នេហ៍ គ្មានការចប់នៃការចាប់ផ្តើម គ្មានទីចប់នៃនៃក្តីស្លាប់ គ្មានទីចប់នៃក្តីរុងរឿង គ្មានទីចប់នៃក្តីស្នេហ៍ គ្មានការចប់នៃការចាប់ផ្តើម គ្មានទីចប់នៃក្តីស្លាប់៕