១. អ៊ីស្រាអែលអើយព្រះកំពុងហៅ ហៅអ្នកពីដែនដីសោកសៅ បាប៊ីឡូនដ៏ធំត្រូវវិនាស ព្រះអង្គនឹងបំផ្លាញប៉មវា មកឯស៊ីយ៉ូនមកឯស៊ីយ៉ូន ឲ្យបានមុនទ្រង់នឹងក្រោធខឹង មកឯស៊ីយ៉ូនមកឯស៊ីយ៉ូន ឲ្យបានមុនទ្រង់នឹងក្រោធខឹង។
២. អ៊ីស្រាអែលអើយព្រះមានបន្ទូល ចូរស្តាប់សំឡេងអស្ចារ្យទ្រង់! ឥឡូវនេះព្រឹកព្រលឹមរះឡើង បំភ្លឺរាស្ត្រដ៏ជម្រើសទ្រង់ មកឯស៊ីយ៉ូនមកឯស៊ីយ៉ូន ហើយបន្លឺសំឡេងរីករាយ មកឯស៊ីយ៉ូនមកឯស៊ីយ៉ូន ហើយបន្លឺសំឡេងរីករាយ។
៣. អ៊ីស្រាអែលអើយទេវតាកំពុង ចុះមកពីសេឡេស្ទាលខ្ពស់ ហើយប្រទានអំណាចដល់មនុស្ស ឲ្យយើងបានត្រឡប់ទៅផ្ទះ មកឯស៊ីយ៉ូនមកឯស៊ីយ៉ូន ដ្បិតព្រះយើងជិតយាងមកហើយ មកឯស៊ីយ៉ូនមកឯស៊ីយ៉ូន ដ្បិតព្រះយើងជិតយាងមកហើយ។
៤. អ៊ីស្រាអែលអើយ! ចូរកុំអែអង់ តើមានកំហុសអ្វីនៅរាំង? មើលចង្អុលដៃកាត់ក្តីយុត្តិធម៌ ចូរកុំបង្អង់ពេលប្រែចិត្ត មកឯស៊ីយ៉ូនមកឯស៊ីយ៉ូន! ស៊ីយ៉ូនពេញដោយបទសរសើរ មកឯស៊ីយ៉ូនមកឯស៊ីយ៉ូន! ស៊ីយ៉ូនពេញដោយបទសរសើរ៕