១. ឱ! ព្រះយេស៊ូវដែលស្រឡាញ់ ដល់ព្រលឹងហិនហោចផងខ្ញុំ កាលណាបាបលួងលោមចង់ផ្ចាញ់ សូមជ្រកកោនក្នុងព្រះឧត្តម ឱ!សូមបាំងខ្ញុំព្រះអង្គអើយ ដរាបដល់ទុក្ខព្រួយកន្លង រួចនាំខ្ញុំចូលស្ថានជាត្រើយ ឲ្យព្រលឹងខ្ញុំសម្រាកផង។
២. គ្មានទីពឹងឯណាទៀតសោះ ខ្ញុំពឹងជ្រកព្រះអង្គតែមួយ សូមឱ!សូមទ្រង់មេត្តាប្រោស ទាំងកម្សាន្តចិត្តឲ្យបាត់ព្រួយ ខ្ញុំទុកចិត្តជឿព្រះអង្គស្មោះ សូមកាន់ដៃខ្ញុំឱ! ព្រះអង្គ ហើយការពារជាប់នៅព្រះហស្ត ឲ្យព្រលឹងបានឥតសៅហ្មង៕