១. ព្រះយេស៊ូវណាសារ៉ែត ជាម្ចាស់និងស្តេច! ទទួលជ័យលើក្តីស្លាប់ ជីវិតទ្រង់ផ្ដល់ លាចាកបល្ល័ង្កបិតា មកនៅផែនដី ទ្រង់ធ្វើការដោយអង្គឯង លះបង់ព្រះជន្ម។
២. ពេលយកចំណិតនំបុ័ង មកទទួលទាន គំនិតយើងគិតដល់ទ្រង់ ដោយគារវភាព ទ្រង់រងទុក្ខជំនួសយើង ត្រង់កាល់វ៉ារី— រងឈឺចាប់ដើម្បីយើង នៅជាមួយយើង។
៣. ពេលមាត់យើងប៉ះនឹងពែង យើងផឹកថ្នមៗ ដួងចិត្តយើងបានលើកឡើង ទ្រង់ផ្ដល់ពរយើង ! សូមនាំគ្រប់ទីយើងទៅ លុះថ្ងៃចុងក្រោយ ដើម្បីរស់នៅអស់កល្ប ព្រោះទ្រង់ជាមិត្ត៕