Book cover

ព្រះយេស៊ូវអើយគ្រាន់តែនឹកឡើង

ទំនុក​តម្កើង, 80


0:00 0:00
Introduction
All Verses

១. ព្រះយេស៊ូវអើយគ្រាន់តែនឹកឡើង នោះចិត្តខ្ញុំអរពេកពន់ តែកាលណាឃើញព្រះភក្ត្រថ្កុំថ្កើង ចិត្តនឹងអរយ៉ាងលើសលន់។

២. មាត់មិនចេះថ្លែងឬចិត្តនឹកដល់ ឬគំនិតភ្នកចំពោះ នាមណាពិរោះឱ្យចិត្តស្កប់ស្កល់ ដូចនាមព្រះអង្គសង្គ្រោះ។

៣. ទ្រង់ជាទីពឹងដល់ពួកជឿហើយ ជាទីរីករាយដ៏ពិត ពួកអ្នកភ្លាត់ដួលទ្រង់មិនចោលឡើយ! គឺតែងគង់ជិតបង្កើយ។

៤. ព្រះយេសូវអើយជាអំណោយយើង ក៏ជារង្វាន់យើងផង សិរីរុងរឿងនៃយើងថ្ងៃនេះ និងដល់អស់កល្បជានិច្ច៕