១. ឱ! ព្រឹកព្រលឹមដ៏សែនស្ងប់ស្ងាត់! ព្រះអាទិត្យបញ្ចេញរស្មី ឃ្មុំបក្សាបក្សីយំពិរោះ តន្ត្រីរណ្តំពេញទាំងព្រៃ កាលនៅក្រោមម្លប់នៃព្រៃព្រឹក្សា យ៉ូសែបស្វែងរកព្រះអម្ចាស់ កាលនៅក្រោមម្លប់នៃព្រៃព្រឹក្សា យ៉ូសែបស្វែងរកព្រះអម្ចាស់។
២. លុតជង្គង់បួងសួងដោយរាបសា ជាលើកទីមួយលោកបួងសួង កាលមេកំណាចបានមកព្យាបាទ ធ្វើឱ្យវិញ្ញាណលោកលិចលង់ តែលោកមិនអន់ចិត្តនៅទុក ចិត្តលើព្រះវរបិតាសួគ៌ា តែលោកមិនអន់ចិត្តនៅទុក ចិត្តលើព្រះវរបិតាសួគ៌ា។
៣. ស្រាប់តែមានពន្លឺមួយចុះមក ភ្លឺចាំងជាងពេលកណ្តាលថ្ងៃ ហើយមានសសររស្មីអស្ចារ្យ ធ្លាក់មកព័ទ្ធជុំវិញខ្លួនលោក នោះមានតួអង្គពីរយាងចុះមក គឺព្រះបិតានិងបុត្រា នោះមានតួអង្គពីរយាងចុះមក គឺព្រះបិតានិងបុត្រា។
៤. «យ៉ូសែបនេះគឺបុត្រសំណព្វយើង ចូរស្តាប់!» ឱ! ពាក្យនោះផ្អែមល្ហែម ការអធិស្ឋានយ៉ូសែបបានតប ហើយលោកស្តាប់តាមព្រះអម្ចាស់ ឱ! ក្តីរីករាយនៅក្នុងចិន្តា ព្រោះលោកឃើញព្រះមានព្រះជន្ម ឱ! ក្តីរីករាយនៅក្នុងចិន្តា ព្រោះលោកឃើញព្រះមានព្រះជន្ម៕