Book cover

ចូរយើងខិតខំទៅ

ទំនុក​តម្កើង, 152


0:00 0:00
Introduction
All Verses

១. ចូរយើងខិតខំទៅក្នុងការងារនៃព្រះអម្ចាស់ ដើម្បីកាលដាច់ជីវិតយើងនឹងបានទទួលរង្វាន់ ចូរយើងកាន់ដាវច្បាំងសម្រាប់សេចក្តីទៀងត្រង់ ជាដាវនៃសេចក្តីពិត

កុំខ្លាចទោះជាខ្មាំងសត្រូវចំអក ក្លាហានព្រោះព្រះអម្ចាស់នៅខាងយើង យើងនឹងមិនស្តាប់តាមសម្តីពួកទុច្ចរិតថា តែយើងនឹងគោរពតែព្រះប៉ុណ្ណោះ។

២. យើងនឹងមិនថយក្រោយសូម្បីតែចំនួនយើងតិច កាលប្រៀបធៀបនឹងចំនួនពលទ័ពនៃពួកខ្មាំងសត្រូវ តែអំណាចបិទបាំងនឹងជួយអ្នកនិងខ្ញុំ ក្នុងបុព្វហេតុនៃសេចក្តីពិត

កុំខ្លាចទោះជាខ្មាំងសត្រូវចំអក ក្លាហានព្រោះព្រះអម្ចាស់នៅខាងយើង យើងនឹងមិនស្តាប់តាមសម្តីពួកទុច្ចរិតថា តែយើងនឹងគោរពតែព្រះប៉ុណ្ណោះ។

៣. បើយើងធ្វើត្រឹមត្រូវនោះយើងមិនត្រូវខ្លាចអ្វីឡើយ ដ្បិតព្រះអង្គជាជំនួយទ្រង់នឹងគង់នៅជិតស្ថិតស្ថេរ នៅក្នុងពេលលំបាកនោះព្រះអង្គនឹងលួងលោមចិត្ត ហើយចម្រើននូវសេចក្តីពិត

កុំខ្លាចទោះជាខ្មាំងសត្រូវចំអក ក្លាហានព្រោះព្រះអម្ចាស់នៅខាងយើង យើងនឹងមិនស្តាប់តាមសម្តីពួកទុច្ចរិតថា តែយើងនឹងគោរពតែព្រះប៉ុណ្ណោះ។