Book cover

ចូរយើងតែងថ្លែងពាក្យល្អ

ទំនុក​តម្កើង, 146


0:00 0:00
Introduction
All Verses

១. ចូរ​យើង​តែង​ថ្លែង​ពាក្យ​ល្អ​ដល់​គ្នា​រៀង​ទៅ នៅ​ផ្ទះ​ឬ​គ្រប់​ទី​យើង​យា​ត្រា ប្រៀប​ដូច​ប​ក្សី​ប​ក្សា​យំ​លើ​ព្រឹ​ក្សា គឺ​ជា​សំ​នៀង​វា​ចា​ដ៏​ផ្អែម​ល្ហែម​ នឹង​ជួយ​លួង​លោម​ដល់​ដួង​ចិត្ត​សោក​សៅ ផ្ដល់​នូវ​ចិត្ត​ស​ង្ឃឹម​ពី​សួ​គ៌ា គាំ​ពារ​ស្រ​ឡាញ់​ព​ន្លឺ​នៃ​ក្ដី​ពិត ដល់​ទី​ង​ងឹត​ឥត​មាន​រ​ស្មី

ឱ!​ ពាក្យ​ល្អ​យើង​ប្រើ​នឹង​ស្ថិត​នៅ​រស់​រាន​ជា​និច្ច​ រះ​ឥត​ព្រិច​រៀង​រ​ហូត​ត​ទៅ ចូរ​យើង​តែង​ថ្លែង​ពាក្យ​ល្អ​ដល់​គ្នា​រៀង​ទៅ​ ពាក្យ​ល្អ​ជា​សំ​នៀង​ចេញ​ពី​ចិត្ត៕

២. ប្រៀប​បាន​ថ្ងៃ​រះ​ពេល​ព្រឹក​តាម​ដង​គិ​រី ដាស់​អស់​សត្វ​មូល​មី​អរ​ស​ប្បាយ ដូច​ជា​ស្នូរ​ទឹក​លាន់​សូរ​គួរ​ឲ្យ​រីក​រាយ ធ្លាក់​រេ​រាំ​គួរ​ឲ្យ​ចាប់​ចិត្ត​គយ​គន់ ដូ​ច្នេះ​ចូរ​យើង​ប្រើ​ពាក្យ​ដែល​សម​រម្យ ជំ​រុញ​ដល់​មិត្ត​ភាព​យើង ឲ្យ​បាន​ស្គាល់​ចិត្ត​ពិត​ចាប់​ផ្ដើម​សែន​ត្រេក​អរ​ក្រៃ មិត្ត​ភាព​ល្អ​ជា​និ​រន្តរ​ត​ទៅ​

ឱ!​ ពាក្យ​ល្អ​យើង​ប្រើ​នឹង​ស្ថិត​នៅ​រស់​រាន​ជា​និច្ច​ រះ​ឥត​ព្រិច​រៀង​រ​ហូត​ត​ទៅ ចូរ​យើង​តែង​ថ្លែង​ពាក្យ​ល្អ​ដល់​គ្នា​រៀង​ទៅ​ ពាក្យ​ល្អ​ជា​សំ​នៀង​ចេញ​ពី​ចិត្ត៕