Book cover

លោកគ្រូ​ ខ្យល់​ព្យុះ​កំពុង​បោកបក់

ទំនុក​តម្កើង, 54

0:00 0:00
Introduction
All Verses

១. លោកគ្រូខ្យល់ព្យុះកំពុងបោកបក់! រលកបោកច្រាំងឡើងយ៉ាងខ្ពស់! ផ្ទៃមេឃដណ្តប់ដោយភាពខ្មៅអាប់អួ គ្មានទីស្នាក់ឬជំនួយសោះ តើទ្រង់ខ្វល់ទេដែលយើងវិនាស? តើទ្រង់អាចផ្ទុំម្តេចទៅ បើគ្រប់ពេលវេលាទទួលរងវេទនា ក្នុងកំហឹងនៃក្តីស្លាប់នេះ?

ខ្យល់និងរលកក៏ស្តាប់បង្គាប់ទ្រង់ប្រាប់៖ ចូរស្ងប់ទៅ ទោះផ្ទៃសមុទ្របោកបក់ដោយកំហឹង ទោះកំហឹងមកពីអារក្សឬមនុស្សក្តី រលកមិនអាចលេបត្របាក់បើទ្រង់នៅ ជាម្ចាស់នៃសមុទ្រផែនដីនិងផ្ទៃមេឃ អ្វីទាំងអស់នឹងស្តាប់បង្គាប់ទ្រង់ថា៖ ចូរស្ងប់ទៅចូរស្ងប់ទៅ អ្វីទាំងអស់នឹងស្តាប់បង្គាប់ទ្រង់ថា៖ ចូរស្ងប់ស្ងប់ទៅ៕

២. លោកគ្រូក្នុងអារម្មណ៍សែនតានតឹង ខ្ញុំសូមលំឱនកាយថ្ងៃនេះ ទុក្ខសោកដ៏ខ្លោចផ្សានៃខ្ញុំធំណាស់ ឱ!ខ្ញុំបួងសួងសូមតើនឡើង! ជ្រលងបាបកម្មនិងចិត្តតានតឹង ដណ្តប់លើព្រលឹងខ្ញុំ ហើយខ្ញុំវិនាស!ខ្ញុំវិនាស!លោកគ្រូអើយ សូមប្រញាប់ហើយជួយខ្ញុំផង!

ខ្យល់និងរលកក៏ស្តាប់បង្គាប់ទ្រង់ប្រាប់៖ ចូរស្ងប់ទៅ ទោះផ្ទៃសមុទ្របោកបក់ដោយកំហឹង ទោះកំហឹងមកពីអារក្សឬមនុស្សក្តី រលកមិនអាចលេបត្របាក់បើទ្រង់នៅ ជាម្ចាស់នៃសមុទ្រផែនដីនិងផ្ទៃមេឃ អ្វីទាំងអស់នឹងស្តាប់បង្គាប់ទ្រង់ថា៖ ចូរស្ងប់ទៅចូរស្ងប់ទៅ អ្វីទាំងអស់នឹងស្តាប់បង្គាប់ទ្រង់ថា៖ ចូរស្ងប់ស្ងប់ទៅ៕

៣. លោកគ្រូសេចក្តីភ័យខ្លាចចប់ហើយ ទឹកនិងខ្យល់ក៏បានស្ងប់ដែរ ព្រះអាទិត្យឆ្លុះប្រដេញលើផ្ទៃទឹក ហើយចិត្តអំណរដូចស្ថានសួគ៌ កុំអែអង់សូមប្រទានពរឲ្យ! កុំទុកខ្ញុំឲ្យឯកោ ខ្ញុំនឹងទៅដល់កោះត្រើយដោយក្ដីអំណរ ហើយសម្រាកនៅឆ្នេរដ៏ស្ងប់