១. ខ្ញុំដឹងព្រះប្រោសលោះខ្ញុំនៅរស់ ព្រះសង្គ្រោះបុត្រព្រះដ៏ថ្កុំថ្កើង រុងរឿងឈ្នះក្ដីស្លាប់ក្ដីឈឺចាប់ ជាស្ដេចនិងព្រះអម្ចាស់នៃខ្ញុំ
២. ទ្រង់រស់ជាសិលាជំនឿខ្ញុំ ជាទ្រនំដល់ជនលើផែនដី បង្គោលភ្លើងនៃផ្លូវដ៏ប្រពៃ ភ្លឺឥតបីហួសរនាំងក្ដីស្លាប់។
៣. សូមឲ្យខ្ញុំមានវិញ្ញាណផ្អែមល្ហែម ក្ដីសុខសាន្តទ្រង់តែងប្រទានឲ្យ ជំនឿជឿដើរលើផ្លូវឯកោ នាំទៅរកភាពអស់កល្បនៃទ្រង់៕