១. ឱ! សូមនៅជិតព្រះសង្គ្រោះ
សូមនៅជិតព្រះសង្គ្រោះ—
ខ្ញុំនឹងព្យាយាមរៀងរហូត
ឲ្យបានជិតកាន់តែជិតទ្រង់!
ខ្ញុំដាក់ការទុកចិត្តលើទ្រង់
ខ្ញុំសង្ឃឹមលើទ្រង់ជានិច្ច។
ឱ! សូមស្រឡាញ់ដឹកនាំខ្ញុំ
សូមបាននៅជិតព្រះសង្គ្រោះ៕
២. ឱ! សូមនៅជិតព្រះសង្គ្រោះ
សូមនៅជិតព្រះសង្គ្រោះ—
កាលមានឧបសគ្គខ្ញុំនឹងឃើញ
ឲ្យបានជិតកាន់តែជិតទ្រង់!
ខ្ញុំមករកទ្រង់ដោយរាបទាប
ឱនកាយបួងសួងដោយស្មោះត្រង់។
ឱ! សូមស្រឡាញ់ដឹកនាំខ្ញុំ
សូមបាននៅជិតព្រះសង្គ្រោះ៕
៣. ឱ! សូមនៅជិតព្រះសង្គ្រោះ
សូមនៅជិតព្រះសង្គ្រោះ—
ខ្ញុំស្រែកជ័យឃោសរៀងដរាប
ឲ្យបានជិតកាន់តែជិតទ្រង់!
ខ្ញុំស្រឡាញ់បួងសួងជានិច្ច
សូមជួយខ្ញុំធ្វើតាមទ្រង់ផង។
ឱ! សូមស្រឡាញ់ដឹកនាំខ្ញុំ
សូមបាននៅជិតព្រះសង្គ្រោះ៕
៤. ឱ! សូមនៅជិតព្រះសង្គ្រោះ
សូមនៅជិតព្រះសង្គ្រោះ—
តាមរយៈភាពបរិសុទ្ធ
ឲ្យបានជិតកាន់តែជិតទ្រង់!
កាលឧបសគ្គខ្ញុំកន្លងទៅ
កាលខ្ញុំបានរង្វាន់ដ៏ធំ។
ឱ! សូមស្រឡាញ់ដឹកនាំខ្ញុំ
សូមបាននៅជិតព្រះសង្គ្រោះ៕
និពន្ធទំនុកច្រៀង ៖ យ៉ូសែប អិល. ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២
និពន្ធបទភ្លេង ៖ វិលលាម ក្លេសិន ឆ្នាំ ១៨៤០–១៨៨៧