Book cover

សូម​នៅ​ជិតព្រះ​អង្គ

ទំនុក​តម្កើង, 49


0:00 0:00
Introduction
All Verses

១. ឱ! សូមនៅជិតព្រះអង្គ ជិតជាងរាល់ថ្ងៃ បើសិនណាជាឈើឆ្កាង ដែលត្រូវដឹកដៃ គង់តែខ្ញុំសូមមកជិត ឲ្យនៅជាមួយព្រះអង្គ សូមចូលមកជិតទ្រង់ផង ឱ!ព្រះអង្គអើយ!

២. បើខ្ញុំដូចអ្នកដំណើរ កាលថ្ងៃលិចហើយ មានតែងងឹតដណ្តប់ មានថ្មជាខ្នើយ គង់តែខ្ញុំសុបិនឃើញ នៅជាប់ជាមួយព្រះអង្គ សូមចូលមកជិតទ្រង់ផង ឱ!ព្រះអង្គអើយ!

៣. នោះសូមឲ្យផ្លូវលេចមក ជាជណ្តើរឡើង អ្វីៗដែលទ្រង់ប្រទាន នោះបានថ្កុំថ្កើង នោះទេវតាហៅមកជិត ឲ្យនៅជាមួយព្រះអង្គ សូមចូលមកជិតទ្រង់ផង ឱ!ព្រះអង្គអើយ!

៤. នោះគំនិតខ្ញុំភ្លឺភ្ញាក់ដោយក្តីសរសើរ ទោះបើខ្ញុំមានទុក្ខធំខ្ញុំនៅជឿទ្រង់ ព្រោះតែខ្ញុំមានទុក្ខធ្ងន់សូមចូលមកជិតទ្រង់ផង សូមចូលមកជិតទ្រង់ផងឱ! ព្រះអង្គអើយ!

៥. ឱ! ទោះលើស្លាបរីករាយពុះជ្រែកមេឃា ហោះទៅហួសព្រះអាទិត្យព្រះចន្ទតារា ខ្ញុំនៅតែបន្តច្រៀងសូមចូលមកជិតទ្រង់ផង សូមចូលមកជិតទ្រង់ផងឱ! ព្រះអង្គអើយ!