១. ចូរយើងអរសប្បាយនៅថ្ងៃនៃសេចក្តីសង្គ្រោះ យើងពុំដើរដូចជាមនុស្សចម្លែកទៀតឡើយ ដំណឹងល្អនឹងប្រកាសប្រាប់យើងនិងអស់ទាំងលោក ហើយបន្តិចទៀតម៉ោងនៃការប្រោសលោះនឹងមកដល់ កាលគ្រប់អ្វីដែលសន្យានឹងបានមកដល់ពួកយើង ហើយពីព្រឹកដល់យប់គ្មាននរណាធ្វើទុក្ខឡើយ ហើយផែនដីនឹងឃើញថាល្អដូចជាសួនអេដែន ព្រះយេស៊ូវហៅ «មកវិញ» ឱ! វង្សអ៊ីស្រាអែលអើយ។
២. យើងស្រឡាញ់គ្នាទៅវិញទៅមកមិនបែកបាក់ឡើយ តែឈប់ធ្វើអាក្រក់ហើយរួបរួមចិត្តតែមួយ ហើយកាលមនុស្សអាក្រក់កំពុងតែភិតភ័យញ័រ យើងនឹងរង់ចាំដល់ថ្ងៃដែលព្រះសង្គ្រោះនឹងមក កាលគ្រប់អ្វីដែលសន្យានឹងបានមកដល់ពួកយើង ហើយពីព្រឹកដល់យប់គ្មាននរណាធ្វើទុក្ខឡើយ ហើយផែនដីនឹងឃើញថាល្អដូចជាសួនអេដែន ព្រះយេស៊ូវហៅ «មកវិញ» ឱ! វង្សអ៊ីស្រាអែលអើយ។
៣. យើងទុកចិត្តលើព្រះហត្ថានៃព្រះយេហូវ៉ា ឱ្យនាំយើងឆ្លងកាត់គ្រាងងឹតដ៏លំបាក ហើយក្រោយពីការរងទុក្ខនិងការច្រូតកាត់រួចហើយ យើងក្រោកនឹងពួកស្មោះត្រង់កាលព្រះសង្គ្រោះយាងមក កាលគ្រប់អ្វីដែលសន្យានឹងបានមកដល់ពួកយើង ហើយយើងនឹងបានលើកឡើងជាមួយពួកទេវតា ហើយផែនដីនឹងឃើញថាល្អដូចជាសួនអេដែន ព្រះគ្រីស្ទហើយរាស្ត្រទ្រង់នឹងរួបរួមគ្នាតែមួយ៕