Book cover

ឱ ! ​ព្រះ​បិ​តា

ទំនុក​តម្កើង, 181


0:00 0:00
Introduction
All Verses

១. ឱ!ព្រះបិតាដែលគង់នៅលើ ក្នុងកន្លែងដ៏ខ្ពស់រុងរឿង កាលណាខ្ញុំនឹងបានជួបព្រះអង្គ ហើយឃើញព្រះភក្ត្រាទ្រង់ទៀត? នៅក្នុងដំណាក់បរិសុទ្ធទ្រង់ តើវិញ្ញាណខ្ញុំធ្លាប់នៅឬ? មុនពេលដែលខ្ញុំចាប់កំណើតមក តើព្រះអង្គថែទាំខ្ញុំឬ?

២. ទ្រង់បានចាត់ខ្ញុំឲ្យមកផែនដី ឲ្យមកបំពេញបំណងទ្រង់ ហើយបានដកការនឹកចាំនៃខ្ញុំ នូវមិត្តនិងកំណើតខ្ញុំមុន តែនៅពេលខ្លះមានសំឡេងស្ងប់ស្ងាត់ ខ្សឹបថាជាអ្នកដទៃ ហើយខ្ញុំដឹងថាខ្ញុំបានចាត់មក ពីស្ថានមួយដ៏ល្អជាងនេះ។

៣. ខ្ញុំបានរៀនហៅទ្រង់ព្រះបិតា តាមវិញ្ញាណទ្រង់មកពីលើ តែមុនពេលកូនសោនៃចំណេះ សាងឡើងវិញខ្ញុំមិនដឹងឡើយ នៅលើស្ថានសួគ៌មានតែបិតាតែ គំនិតនេះធ្វើឲ្យឆ្ងល់ ការពិតអស់កល្បការពិតមិនចប់ ប្រាប់ខ្ញុំថាមានមាតាផង។

៤. កាលខ្ញុំចាកចេញពីជីវិតនេះ កាលខ្ញុំទុករូបរាងនេះចោល បិតាមាតាខ្ញុំសូមជួបទ្រង់ ក្នុងទីលានស្ថានសួគ៌ដ៏ខ្ពស់ នោះកាលខ្ញុំសម្រេចអស់កិច្ចការ ដែលព្រះអង្គបានចាត់ឲ្យធ្វើ បើព្រះអង្គយល់ព្រមព្រៀងនឹងគ្នា សូមឲ្យខ្ញុំទៅនៅនឹងទ្រង់៕