Book cover

ឱ ! ព្រះអង្គ​សង្រ្គោះ​ដែល​ពាក់​មកុដ

ទំនុក​តម្កើង, 119


0:00 0:00
Introduction
All Verses

១. ឱ!ព្រះអង្គសង្គ្រោះដែលពាក់ មកុដបន្លាមុតស្រួច បន្ទាបកាយរងការឈឺចាប់ រងទុក្ខនិងការប្រមាថ។ ទាហានចំអកនិងវាយទ្រង់ ឲ្យទ្រង់សោយទឹកប្រមាត់ ដំដែកគោលទ្រង់លើឈើឆ្កាង លើសអស់ស្តេចទ្រង់សុគត។

២. គ្មានអ្នកណាដែលទាបថោកហួស ពួកអ្នកមានបាបបានយល់ ហើយដឹងថាទ្រង់បរិសុទ្ធ បានរួចព្រោះក្តីស្នេហ៍ទ្រង់។ ទោះមិត្តទុរយសបានក្បត់ទ្រង់ តែនៅបានក្តីស្រឡាញ់ ពួកសត្រូវដែលប្រហារទ្រង់ នៅទទួលបានព្រះគុណ។

៣. ទ្រង់ពលិកម្មច្រើនលើសលប់ ច្បាប់លោកិយឲ្យទ្រង់ស្លាប់ តែទ្រង់នៅមានក្តីមេត្តា ដល់មនុស្សគ្រប់ដែនដី។ សាតាំងមិនអាចធ្វើទុក្ខឡើយ ទោះចម្បាំងនៅយូរក្តី មិនខ្លាចក្តីស្លាប់បំភ័យឡើយ ឱ! ព្រោះព្រះទើបយើងរស់។

៤. តើយើងសរសើរអរព្រះគុណ ដល់ទ្រង់ដ៏ខ្ពស់បែបណា? ទ្រង់រងឈឺផ្សាព្រោះតែ យើងទ្រង់បានសុគតព្រោះយើង តាមផែនការសួគ៌បានចាត់តាំង ដើម្បីសង្គ្រោះដល់យើង។ ឱ! ព្រះយេស៊ូវដែលបានតាំង យើងសូមថ្វាយក្តីស្រឡាញ់!