១. ឱ!ពាក្យពិតនិងក្ដីស្រឡាញ់ដែល យើងបានឮរៀងរាល់ថ្ងៃ ស្ដែងចេញពីព្រះនៅសួគ៌ាលៃ ដឹកនាំពួកបរិសុទ្ធ។
ពាក្យល្អនៃក្តីស្រឡាញ់ ព្រះស្ថានលើប្រទានឲ្យ ឱ!ពាក្យដ៏ផ្អែមដែលយើងបានឮ! ជាពាក្យល្អនៃក្តីស្រឡាញ់៕
២. សាវកល្អហើយពិតនាំពាក្យមក យើងគោរពដល់នាមលោក លោកបង្រៀនអ្វីត្រូវធ្វើរាល់ថ្ងៃ ដោយជំរុញលើកទឹកចិត្ត។
ពាក្យល្អនៃក្តីស្រឡាញ់ ព្រះស្ថានលើប្រទានឲ្យ ឱ!ពាក្យដ៏ផ្អែមដែលយើងបានឮ! ជាពាក្យល្អនៃក្តីស្រឡាញ់៕
៣. ព្រះបំផុសពាក្យដល់ព្យាការី ដែលមានព្រះបារមីទ្រង់ ស្តីបន្ទោសដល់បំណងអាក្រក់ សរសើរដល់អ្វីដែលល្អ។
ពាក្យល្អនៃក្តីស្រឡាញ់ ព្រះស្ថានលើប្រទានឲ្យ ឱ!ពាក្យដ៏ផ្អែមដែលយើងបានឮ! ជាពាក្យល្អនៃក្តីស្រឡាញ់៕
៤. ហើយតាមពាក្យនៃលោកដែលបានប្រាប់ ដោយបន្ថែមព្រះវិញ្ញាណ ដល់ជីវិតនៃជនដែលស្វែងរក និងមនុស្សលោកទាំងពួង។
ពាក្យល្អនៃក្តីស្រឡាញ់ ព្រះស្ថានលើប្រទានឲ្យ ឱ!ពាក្យដ៏ផ្អែមដែលយើងបានឮ! ជាពាក្យល្អនៃក្តីស្រឡាញ់៕
៥. ដូចត្បូងគុជប្រាជ្ញាសុទ្ធហើយភ្លឺ ពន្លឺរស្មីដ៏ថ្លា យើងនឹងរកពាក្យនៃពន្លឺនេះ ឲ្យតាមដំបូន្មានលោក។