Book cover

ការពិតនោះជាអ្វី ?

ទំនុក​តម្កើង, 170


0:00 0:00
Introduction
All Verses

១. ការពិតនោះជាអ្វី?ជាចិន្ដាវិសាល ជាងសម្បត្តិសាកលលោកអាចសាងបាន និងសេចក្តីពិតដ៏វិសេសតម្លៃលើសលប់ នៅពេលមកុដដ៏ថ្លៃថ្លារបស់មហាក្សត្រ រាប់ទុកថាមានតម្លៃសោះឡើយ។

២. ការពិតនោះជាអ្វី?ជារង្វាន់វិសេស ដែលមនុស្សឬក៏ព្រះអាចរកបាន ចុះទៅរកនៅទីដ៏ជ្រៅដែលភ្លឺចែងចាំង ឬក៏ឡើងទៅរកនៅលើមេឃាដ៏សែនខ្ពង់ខ្ពស់ ជាការប៉ងប្រាថ្នាដ៏ឧត្តម្ភណាស់។

៣. ដំបងពេជ្រអាចធ្លាក់ចេញពីដៃទុរជន កាលវាជួបនឹងខ្យល់នៃយុត្តិធម៌ ជាបង្គោលនៃសេចក្តីពិតនឹងនៅតទៅ ហើយទីទប់ទល់ដ៏ខ្ជាប់ខ្ជួននឹងបានឈ្នះលើខ្យល់ព្យុះ ហើយផុតពីការកម្ទេចនៃទុរជន។

៤. ការពិតនោះជាអ្វី?ជាដើមនិងជាចុង ព្រោះវានៅហួសកម្រិតពេលវេលា ទោះជាសួគ៌ាផុតទៅហើយផែនដីរលាយ តែការពិតដែលចងក្រងជីវិតនឹងទ្រាំនៅតស៊ូ អស់កល្បជារៀងដរាបមិនប្រែ៕