Book cover

ឱ ! ចម្រៀង​នៃ​ដួង​ចិត្ត

ទំនុក​តម្កើង, 177


0:00 0:00
Introduction
All Verses

១. ឱ!ចម្រៀងនៃដួងចិត្ត យើងគួរច្រៀងពេញមួយថ្ងៃ កាលយើងជួបជុំនៅស្ថានសួគ៌ម្តងទៀត កាលយើងជួបមិនដែលឃ្លាត នឹងវិញ្ញាណដែលលាចាក យើងមិនឃ្លាតអ្នកយើងស្រឡាញ់ទៀតឡើយ! កាលយើងជួបមិនដែលឃ្លាត ឱ!ចម្រៀងនៃដួងចិត្ត យើងនឹងច្រៀងនៅក្នុងផ្ទះដ៏ស្រស់ពិត។

២. អំណរយើងធំក្រៃលែង គ្មានបទណាអាចមកថ្លែង យើងនឹងស្រែកយើងច្រៀងម្តងហើយម្តងទៀត កាលយើងជួបដោយស្នាមថើប ហើយរក្សាដោយអំណរ ដល់អ្នកយើងស្រឡាញ់ដែលបានឃ្លាតទៅ កាលយើងជួបដោយស្នាមថើប អំណរយើងធំក្រៃលែង ដល់អ្នកដែលយើងស្រឡាញ់បានឃ្លាតទៅ។

៣. ការនិមិត្តយើងនឹងឃើញ ក្នុងផ្ទះនៃជនមានពរ គ្មានពាក្យណាគ្មានគំនិតណាឲ្យឃ្លាត តែយើងមានអំណរពិត គ្រប់ព្រលឹងជាសាក្សី ជាបទក្នុងចិត្តនៃស្ថានសួគ៌ាលៃ តែយើងមានអំណរពិត ការនិមិត្តយើងនឹងឃើញ បង្ហាញយ៉ាងជាក់ក្នុងបទចេញពីចិត្ត។

៤. ឱ!តើយើងត្រូវច្រៀងបទណា! គួរស្វាគមន៍បែបណា! កាលក្តីស្រឡាញ់យើងត្រូវបានបង្ហាញ កាលចិត្តពេញដោយអំណរ ក្រសោបមនុស្សដែលស្នេហ៍ កាលយើងបានជួបមាតាបិតាសួគ៌! កាលចិត្តពេញដោយអំណរ ឱ!តើយើងច្រៀងបទណា! កាលយើងបានជួបមាតាបិតាសួគ៌!