១. ក្ដីស្នេហ៍ព្រះអង្គ ជះរស្មីភ្លឺដូចព្រះអាទិត្យ ពីឋានសួគ៌ពិត ទម្លុះក្ដីទុក្ខវេទនា បំភ្លឺផ្លូវយើង ហើយនាំទៅរកទ្រង់ឯសួគ៌ា ដែលយើងអាចនៅ ហើយមានជីវិតអស់កល្ប។
២. វិញ្ញាណនៃព្រះ ខ្សឹបប្រាប់យ៉ាងជាក់ក្នុងដួងចិត្តយើង ឲ្យរើសការថ្កើង ចៀសវាងពីការអាក្រក់ ភាពសៅហ្មងចិត្ត នឹងសូន្យដោយក្ដីសង្ឃឹមមានឡើង ហើយយើងនៅជាប់ នឹងទ្រង់ដោយក្ដីស្រឡាញ់។
៣. ព្រះបិតាអើយ សូមស្ដាប់ឮពាក្យយើងអធិស្ឋាន ដោយការបូជា នៃព្រះបុត្រាផងទ្រង់ យើងច្រៀងសរសើរ យើងនឹងដើរតាមច្បាប់ទ្រង់ដាក់ឲ្យ ចិត្តយើងរីករាយ ក្នុងទ្រង់ជាស្ដេចនៃយើង៕