១. ការអធិស្ឋានជាប្រាថ្នាស្មោះ ទោះវាចាឬឥតសោះ អារម្មណ៍ដូចភ្លើងឆេះក្នុងដួងចិត្ត ដែលធ្វើឲ្យទ្រូងញាប់ញ័រ។
២. ការអធិស្ឋានផ្ដល់ភាពធូរស្បើយ ជាការបង្ហូរទឹកភ្នែក ជាការសម្លឹងឆ្ពោះទៅខាងលើ មានតែទ្រង់គង់នៅក្បែរ។
៣. ការអធិស្ឋានជាពាក្យងាយថា កុមារក៏អាចវាចា ជាការវិសេសដើម្បីទៅដល់ ព្រះអម្ចាស់នៅស្ថានលើ។
៤. ការអធិស្ឋានជាខ្យល់ដង្ហើម ជាជីវិតពួកគ្រីស្ទាន ទ្រង់អធិស្ឋានកាលហៀបសុគត ជាកូនសោចូលស្ថានសួគ៌។