១. ចូលទៅព្រះវិហារបរិសុទ្ធ រកផ្លូវនាំឆ្ពោះភ្ជាប់ទៅមុខ ក្នុងចំណងឥតសាបរលត់នឹង ក្រុមគ្រួសារនៃដូនតាយើង។
២. រៀនពីផែនការនៃភាពថ្កុំថ្កើង ផ្ដើមគោរពច្បាប់ពិសិដ្ឋទ្រង់ រស់យ៉ាងសក្ដិសមនឹងក្ដីសញ្ញា បានពរគ្រប់ប្រការពីព្រះ។
៣. អេឡូហីមព្រះបង្កបង្កើត សូមចាក់ស្រោចឫទ្ធិពីសួគ៌ា កាលបុត្រស្មោះត្រង់ទ្រង់បានបម្រើ ក្នុងព្រះវិហារបរិសុទ្ធនោះ៕