១. ក្នុងផែនភពពោរពេញដោយ ក្ដីសោកសៅសង្រេង តែងមានជនទុគតនិង ឯកោព្រួយក្នុងចិត្ត តើក្ដីអំណរលួងចិត្ត អ្នកនឹងមានប៉ុណ្ណា បើអ្នកបំភ្លឺរស្មី ស្រស់ថ្លាគ្រប់កន្លែង
ចូរបំភ្លឺរស្មីក្នុងជីវិតអ្នក ចូររីករាយនិងឈ្លាសវៃ នៅរៀងរាល់យប់ថ្ងៃ ចូរបំភ្លឺរស្មីក្នុងជីវិតអ្នក ចូររីករាយនិងឈ្លាសវៃ នៅរៀងរាល់យប់ថ្ងៃ៕
២. រាល់ទង្វើតូចតាចតែង ជួយដល់ជនក្រក្រី ដ្បិតលោកនេះរាល់ថ្ងៃចង់ បានសន្ដានចិត្តល្អ ឱ!អ្នកអាចជួយដកយក ទុក្ខព្រួយនិងកង្វល់ ដោយការច្រៀងចម្រៀងនៃ ក្ដីស្រឡាញ់លួងចិត្ត
ចូរបំភ្លឺរស្មីក្នុងជីវិតអ្នក ចូររីករាយនិងឈ្លាសវៃ នៅរៀងរាល់យប់ថ្ងៃ ចូរបំភ្លឺរស្មីក្នុងជីវិតអ្នក ចូររីករាយនិងឈ្លាសវៃ នៅរៀងរាល់យប់ថ្ងៃ៕
៣. ពេលថ្ងៃអាប់អស់រស្មី ចូរច្រៀងបទរីករាយ តបក្ដីទុក្ខនៃលោកិយ ដោយសេចក្ដីអង់អាច ចូរទៅដោយជំនឿឥត ខ្លាចឆ្លងកាត់ឧបសគ្គ ជីវិតផ្ដិតដាមស្នាម ញញឹមលើក្ដីទុក្ខសោក