Book cover

ការ​អធិស្ឋាន​ស្ងប់​ស្ងាត់

ទំនុក​តម្កើង, 78

0:00 0:00
Introduction
All Verses

១. មានវេលាស្ងប់ស្ងាត់និងសម្រាក មិនខ្វាយខ្វល់ពីលោកិយ គឺនៅចំពោះព្រះអម្ចាស់ខ្ញុំ លុតជង្គង់អធិស្ឋាន

សូមចិត្តខ្ញុំតោងអធិស្ឋាន អធិស្ឋានស្ងប់ស្ងាត់រាល់ថ្ងៃ ទុកជាប្រយោជន៍ដល់ជីវិត រួមដួងចិត្តខ្ញុំនិងស្ថានសួគ៌៕

២. ផ្លូវតូចចង្អៀតទៅកាន់ស្ថានសួគ៌ មានទេវតាភ្លឺត្រចះ កំពុងច្រៀងសរសើរតម្កើងព្រះ ដោយអធិស្ឋានខ្ជាប់ខ្ជួន

សូមចិត្តខ្ញុំតោងអធិស្ឋាន អធិស្ឋានស្ងប់ស្ងាត់រាល់ថ្ងៃ ទុកជាប្រយោជន៍ដល់ជីវិត រួមដួងចិត្តខ្ញុំនិងស្ថានសួគ៌៕

៣. ពេលឆ្លងកាត់ព្យុះសមុទ្រជីវិត នៅក្នុងក្តីអស់សង្ឃឹម ជាការក្សាន្តដល់ចិត្តដែលដឹងថា ព្រះឮការអធិស្ឋាន

សូមចិត្តខ្ញុំតោងអធិស្ឋាន អធិស្ឋានស្ងប់ស្ងាត់រាល់ថ្ងៃ ទុកជាប្រយោជន៍ដល់ជីវិត រួមដួងចិត្តខ្ញុំនិងស្ថានសួគ៌៕

៤. ពេលមានបន្លារាំងលើផ្លូវខ្ញុំ ជើងខ្ញុំជាន់អន្ទាក់មារ នោះព្រះសង្គ្រោះនឹងយាងមកជួយ បើអធិស្ឋានដោយស្មោះ