១. កិច្ចការដ៏ផ្អែមឱ!ព្រះនៃខ្ញុំ ដើម្បីសរសើរព្រះនាមព្រះអង្គ សម្តែងក្តីស្រឡាញ់នៅពេលព្រឹក ហើយពីការពិតនៃទ្រង់ពេលយប់។
២. ផ្អែមណាស់ថ្ងៃឈប់សម្រាកពិសិដ្ឋ គ្មានគិតឬខ្វល់មកជាប់ក្នុងចិត្ត សូមឱ្យដួងចិត្តខ្ញុំដូចតន្ត្រី ពិរោះដូចពិណនៃហ្លួងដាវីឌ។
៣. ចិត្តខ្ញុំនឹងបានជោគជ័យក្នុងទ្រង់ ថ្វាយពរកិច្ចការនិងព្រះបន្ទូល ព្រះគុណព្រះអង្គដ៏សែនឧត្តម្ភ ព្រះដំបូន្មានមានន័យថ្លៃថ្លា។
៤. ខ្ញុំនឹងបន្លឺសំឡេងសរសើរ ដល់ព្រះនាមទ្រង់គ្រប់ពេលគ្រប់កាល កាលនៅក្នុងឋានពេញក្តីអំណរ ព្រះភក្ត្រទ្រង់ពេញដោយក្តីរីករាយ។
៥. បាបដែលធ្លាប់ធ្វើជាខ្មាំងខ្ញុំមុន នឹងមិនរំខានចិត្តខ្ញុំទៀតទេ សត្រូវក្នុងចិត្តខ្ញុំនឹងស្លាប់អស់ សាតាំងមិនបំផ្លាញក្តីសុខឡើយ។
៦. នោះខ្ញុំនឹងឃើញនឹងឮនឹងដឹង អ្វីទាំងអស់ដែលខ្ញុំប៉ងប្រាថ្នា ខ្ញុំខំអស់ពីសមត្ថភាព នៅភពអស់កល្បដ៏ពេញអំណរ៕