Book cover

ពន្លឺនៃព្រះ

ទំនុក​តម្កើង, 192

0:00 0:00
Introduction
All Verses

១. ពន្លឺព្រះឃើញជាក់តាមបុប្ផា ជ្រោះដងអូរព្រៃប្រឹក្សា ថ្លាថ្លែងពីក្ដីសង្ឃឹមខាងមុខ ដល់ចិត្តមោះមុតនៃយើង

បិតាយើងបួងសួងឲ្យបាន ពន្លឺពិតនៃទ្រង់ បើកភ្នែកយើងឲ្យមើលឃើញច្បាស់ ជួយយើងគោរពតាម កិច្ចការដ៏ពិសិដ្ឋនៃយើង នាំសារទ្រង់ទៅទីឆ្ងាយ ពន្លឺជំនឿមានក្នុងចិត្តយើង ក្ដីពិតនាំផ្លូវយើង៕

២. ពន្លឺនៃក្ដីជំនឿនៅស្ថិត ក្នុងចិត្តកុមារគ្រប់រូប ប្រៀបបានពន្លកផ្កាហៀបនឹងរីក វានឹងភ្លឺថ្លាត្រចង់

បិតាយើងបួងសួងឲ្យបាន ពន្លឺពិតនៃទ្រង់ បើកភ្នែកយើងឲ្យមើលឃើញច្បាស់ ជួយយើងគោរពតាម កិច្ចការដ៏ពិសិដ្ឋនៃយើង នាំសារទ្រង់ទៅទីឆ្ងាយ ពន្លឺជំនឿមានក្នុងចិត្តយើង ក្ដីពិតនាំផ្លូវយើង៕

៣. ថ្ងៃនេះយើងស្គាល់បំណងទ្រង់ជាក់ ដោយជំនឿស្មោះស្ម័គ្រយើង ឱបិតាសូមឲ្យចិត្តយើងស្អាត ឲ្យបានឃើញបំណងទ្រង់