១. ឱ! ព្រះទ្រង់ឃ្វាលខ្ញុំពិតខ្ញុំមិនខ្វះអ្វីឡើយ ទ្រង់ឲ្យខ្ញុំដេកស្រាកស្រាន្តនៅទីវាលស្មៅខ្ចី ក៏នាំជីវិតខ្ញុំទៅតាមផ្លូវទឹកស្រួលហើយ កាលព្រលឹងខ្ញុំចង់ទាស់នោះទ្រង់កែឡើងថ្មី កាលព្រលឹងខ្ញុំចង់ទាស់នោះទ្រង់កែឡើងថ្មី។
២. ទោះខ្ញុំដើរវង្វេងកាត់តាមជ្រលងក្តីស្លាប់នោះ ខ្ញុំមិនភ័យខ្លាចអ្វីព្រោះទ្រង់គាំពារខ្ញុំ ព្រនង់និងដំបងទ្រង់រាំងរាអស់ផ្លូវបាប ខ្ញុំនឹងឥតមានគ្រោះថ្នាក់ឱ!ព្រះដ៏ឧត្តម ខ្ញុំនឹងឥតមានគ្រោះថ្នាក់ឱ!ព្រះដ៏ឧត្តម។
៣. នៅចំពោះខ្មាំងសត្រូវទ្រង់រៀបតុឲ្យខ្ញុំ ទ្រង់តែងប្រទានព្រះពរឲ្យពែងខ្ញុំហៀរហូរ ក៏លាបក្បាលខ្ញុំដោយប្រេងដ៏វិសេសឧត្តម តើខ្ញុំចង់បានអ្វីទៀតទ្រង់ឲ្យបរិបូរណ៍? តើខ្ញុំចង់បានអ្វីទៀតទ្រង់ឲ្យបរិបូរណ៍?