Book cover

ថ្ងៃ​រះ​ឡើង​ហើយ

ទំនុក​តម្កើង, 1


0:00 0:00
Introduction
All Verses

១. ថ្ងៃ​រះ​ឡើង​ហើយ​ស្បៃ​ង​ងឹត​ឃ្លាត មើល​ទង់​ស៊ី​យ៉ូន​ត្រ​ដាង​លា​លាត! ព្រ​លឹម​ស្រាង​ៗ​នៃ​ថ្ងៃ​រះ​ថ្មី ព្រ​លឹម​ស្រាង​ៗ​នៃ​ថ្ងៃ​រះ​ថ្មី ព្រះ​ចេ​ស្តា​ទ្រង់​ចាំង​ពេញ​ផែន​ដី។

២. ព​ពក​ខ្មៅ​ង​ងឹត​រ​សាត់​បាត់ ចំ​ពោះ​មុខ​រ​ស្មី​នៃ​ក្តី​ពិត សិ​រី​រុង​រឿង​ចែង​ចាំង​ពី​ឆ្ងាយ សិ​រី​រុង​រឿង​ចែង​ចាំង​ពី​ឆ្ងាយ មិន​យូរ​នឹង​រះ​លើ​សាសន៍​ទាំង​ពួង។

៣. ពួក​សាសន៍​ដ​ទៃ​នឹង​បាន​ចូល​រួម ហើយ​នឹង​បាន​ពរ​នៃ​អ៊ី​ស្រា​អែល មើល!​សំ​ណល់​យូ​ដា​បាន​រួច​បាប មើល!​សំ​ណល់​យូ​ដា​បាន​រួច​បាប នឹង​ឈរ​នៅ​កា​ណាន​ដូច​ស​ន្យា។

៤. យេ​ហូ​វ៉ា​ប្រាប់! ​ផែន​ដី​ចូរ​ស្តាប់ ហើយ​សាសន៍​ដ​ទៃ​មក​និង​រស់​តាម ព្រះ​ហស្ត​ម​ហិ​មា​ទ្រង់​ប​ង្ហាញ ព្រះ​ហស្ត​ម​ហិ​មា​ទ្រង់​ប​ង្ហាញ រាស្ត្រ​ក្នុង​ក្តី​ស​ញ្ញា​ត្រូវ​ទ​ទួល។

៥. ទេវ​តា​និង​ក្តី​ពិត​ពី​ផែន​ដី បាន​ជួប​គ្នា​ហើយ​បាន​ថ្លែង​ប​ន្ទាល់ ព​ន្លឺ​នៃ​ស៊ី​យ៉ូន​ក៏​ភ្លឺ​ឡើង ព​ន្លឺ​នៃ​ស៊ី​យ៉ូន​ក៏​ភ្លឺ​ឡើង ដើ​ម្បី​នាំ​កូន​ត្រ​ឡប់​មក​ផ្ទះ៕