Book cover

ព្រះ​វិញ្ញាណនៃ​ព្រះ

ទំនុក​តម្កើង, 2

0:00 0:00
Introduction
All Verses

១. ព្រះ​វិ​ញ្ញាណ​នៃ​ព្រះ​ដូច​ជា​ភ្លើង​កំ​ពុង​តែ​ឆេះ រ​ស្មី​នា​ថ្ងៃ​ចុង​ក្រោយ​ចាប់​ផ្តើម​លេច​ចេញ​មក វិ​វ​រណៈ​និង​ព្រះ​ពរ​ពី​បុ​រាណ​វិល​មក​វិញ ហើយ​ទេវ​តា​កំ​ពុង​ចុះ​ពិ​និត្យ​ពិ​ភព​លោក

យើង​ច្រៀង​ហើយ​យើង​នឹង​ស្រែក​ទ្រ​ហោ​នឹង​ពល​ស្ថាន​សួគ៌ ហូ​សា​ណា​ហូ​សា​ណា​ដល់​ព្រះ​និង​កូន​ចៀម សូម​សរ​សើរ​ដល់​ព្រះ​អង្គ​គង់​នៅ​ទី​ខ្ពស់​បំ​ផុត ពី​ពេល​នេះ​រ​ហូត​ទៅ​អា​ម៉ែន​និង​អា​ម៉ែន៕

២. ព្រះ​អង្គ​ទ្រង់​ព​ង្រីក​យោ​បល់​ដល់​ពួក​ប​រិ​សុទ្ធ សាង​ឡើង​វិញ​ចៅ​ក្រម​និង​អស់​លោក​ដូច​ពី​ដើម ត​ម្រិះ​និង​ព្រះ​ចេ​ស្តា​នៃ​ព្រះ​រីក​សាយ​វិ​សុទ្ធ ស្បៃ​គ្រប​ដ​ណ្តប់​ផែន​ដី​ចាប់​ផ្តើម​រ​សាត់​ទៅ

យើង​ច្រៀង​ហើយ​យើង​នឹង​ស្រែក​ទ្រ​ហោ​នឹង​ពល​ស្ថាន​សួគ៌ ហូ​សា​ណា​ហូ​សា​ណា​ដល់​ព្រះ​និង​កូន​ចៀម សូម​សរ​សើរ​ដល់​ព្រះ​អង្គ​គង់​នៅ​ទី​ខ្ពស់​បំ​ផុត ពី​ពេល​នេះ​រ​ហូត​ទៅ​អា​ម៉ែន​និង​អា​ម៉ែន៕

៣. យើង​នឹង​រួម​គ្នា​បួង​សួង​ក្នុង​ការ​ជំ​នុំ​សក្តិ​សិទ្ធិ ដើ​ម្បី​ព​ង្រីក​ន​គរ​នៃ​ស្ថាន​សួគ៌​ទូ​ទៅ ដោយ​នូវ​សេច​ក្តី​ជំ​នឿ​យើង​នឹង​ចាប់​ផ្តើម​ទ​ទួល វិ​វ​រណៈ​និង​ព្រះ​ពរ​និង​សិរី​ល្អ​នៃ​ព្រះ

យើង​ច្រៀង​ហើយ​យើង​នឹង​ស្រែក​ទ្រ​ហោ​នឹង​ពល​ស្ថាន​សួគ៌ ហូ​សា​ណា​ហូ​សា​ណា​ដល់​ព្រះ​និង​កូន​ចៀម សូម​សរ​សើរ​ដល់​ព្រះ​អង្គ​គង់​នៅ​ទី​ខ្ពស់​បំ​ផុត ពី​ពេល​នេះ​រ​ហូត​ទៅ​អា​ម៉ែន​និង​អា​ម៉ែន៕

៤. ពរ​ជ័យ​នៅ​ក្នុង​ថ្ងៃ​ដែល​កូន​ចៀម​ហើយ​និង​សត្វ​សិង្ហ និង​រស់​នៅ​នឹង​គ្នា​ដោយ​ឥត​ចេះ​មាន​កំ​ហឹង ហើយ​អេ​ប្រា​អិម​នឹង​ពាក់​មកុដ​ដោយ​ពរ​នៅ​ស៊ី​យ៉ូន កាល​ព្រះ​យេ​ស៊ូវ​យាង​មក​ដោយ​ព្រះ​រាជ​រថ​ភ្លើង