Book cover

ទោះ​មាន​បញ្ហា

ទំនុក​តម្កើង, 65


0:00 0:00
Introduction
All Verses

១. ទោះមានបញ្ហានៅចំពោះមុខ ឆ្ពោះទៅមុខពួកបរិសុទ្ធអើយ! មុនថ្ងៃរស់ឡើងវិញបានមកដល់ ផ្សាយពីជីវិតនិងការដ៏ពិត ផ្សាយពីជីវិតនិងការដ៏ពិត។

២. ទោះជាយើងមានជំងឺខាងក្រៅ វេលាដ៏យូរនោះមិនយូរឡើយ មុនព្រះយេស៊ូវគ្រីស្ទនឹងយាងមក កណ្ដាលហ្វូងមនុស្សដ៏រុងរឿង កណ្ដាលហ្វូងមនុស្សដ៏រុងរឿង។

៣. សូមឲ្យចិត្តអ្នកច្រៀងសរសើរព្រះ កុំឲ្យបាត់បង់សេចក្តីអំណរ ទោះមានទុក្ខវេទនាដ៏ធំក្តី ទ្រង់ថា៖«អ្នកនឹងបានសុខក្នុងយើង» ទ្រង់ថា៖«អ្នកនឹងបានសុខក្នុងយើង»។

៤. តើអ្នកស៊ូប្រយុទ្ធនឹងអ្វីខ្លះ? តើសត្រូវបានយកអ្វីពីអ្នក? សន្យាព្រះយេហូវ៉ាមិនភ្លាត់ ព្រះរាជបំណងទ្រង់មិនរលត់ ព្រះរាជបំណងទ្រង់មិនរលត់។

៥. កិច្ចការនេះឆ្ពោះទៅមុខយ៉ាងលឿន ហើយហេតុដ៏ធំក៏កើតឡើងដែរ នគរពួកបរិសុទ្ធចុងក្រោយ «ថ្មតូចៗ» រាយពាសពេញផែនដី «ថ្មតូចៗ» រាយពាសពេញផែនដី។

៦. អំណាចសាតាំងនឹងឥតបានការ ពាក្យព្យាការីបុរាណបានប្រាប់ ច្បាស់ដូចបល្ល័ង្កព្រះដែលស្ថិតនៅ គ្មានមនុស្សឬអារក្សអាចបំផ្លាញ គ្មានមនុស្សឬអារក្សអាចបំផ្លាញ។

៧. សិរីល្អទាំងអស់ថ្វាយដល់ទ្រង់ ដែលបានបញ្ជូនអ្នកបម្រើស្មោះ ឲ្យមនុស្សឃើញនិងប្រកាសប្រាប់ សេចក្តីសង្គ្រោះបានដល់ផែនដី សេចក្តីសង្គ្រោះបានដល់ផែនដី៕