Book cover

ក្ដីពិតចាំងឆ្លុះចេញពីចិត្តយើង

ទំនុក​តម្កើង, 171


0:00 0:00
Introduction
All Verses

១. ក្ដីពិតចាំងឆ្លុះចេញពីចិត្ត យើងជនខ្លះបានឃើញដំណឹងល្អ បើនៅតែគ្មានសេចក្ដីអំណរ វឹកវរដល់ជនទាស់ខឹងគ្នា! ព្រះគ្រីស្ទបានផ្ដល់ឱវាទថាកុំ ថ្កោលទោសណាក្រែងទទួលទោស ទោះរង្វាល់នោះតូចក្ដីធំក្ដី ដ្បិតអីអ្នកនឹងបានមកវិញ

ឱ! ព្រះសង្គ្រោះសូមដឹកនាំយើង ឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃ ទីពួកទេវតានិងយើងរួមគ្នា ច្រៀងបទសរសើរទ្រង់រៀងទៅ៕

២. ព្រះគ្រីស្ទប្រាប់ឲ្យមាន«ចិត្តរាបសា» ធ្វើជាចៅក្រមសែនលំបាក បើខ្ញុំចង់បរិសុទ្ធស្អាតស្អំ ខ្ញុំត្រូវស្រឡាញ់ឥតគុំគួន រួមទាំងខិតខំឲ្យបានទៀងទាត់ គោរពនូវរាល់បញ្ញត្តិទ្រង់ បើខ្ញុំពិតស្រឡាញ់អ្នកជិតខាង ខ្ញុំនឹងស្ថិតលើផ្លូវតូចនោះ

ឱ! ព្រះសង្គ្រោះសូមដឹកនាំយើង ឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃ ទីពួកទេវតានិងយើងរួមគ្នា ច្រៀងបទសរសើរទ្រង់រៀងទៅ៕

៣. កាលខ្ញុំពោលទៅជនដទៃថា «ក្នុងភ្នែកឯងណាមានកម្ទេច បើឯងជាបងប្អូននិងជាមិត្ត សូមឲ្យខ្ញុំផ្ដិតយកវាចេញ» តែខ្ញុំមិនអាចមើលឃើញពេញច្បាស់ ដ្បិតភ្នែកខ្ញុំជាប់ដាមដេរដាស កាលខ្ញុំខំមើលឲ្យបានជាក់ច្បាស់ ធ្នឹមក៏មានក្នុងភ្នែកខ្ញុំដែរ

ឱ! ព្រះសង្គ្រោះសូមដឹកនាំយើង ឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃ ទីពួកទេវតានិងយើងរួមគ្នា ច្រៀងបទសរសើរទ្រង់រៀងទៅ៕

៤. បើខ្ញុំស្រឡាញ់បងប្អូនខ្ញុំពិត ជួយផ្តិតយកកម្ទេចនោះចេញ ពន្លឺនឹងចាំងបញ្ចេញរស្មី ដ្បិតកែវភ្នែកទន់ភ្លន់ពេកក្រៃ ខ្ញុំតែងថ្កោលទោសដល់អ្នកដទៃ ព្រោះតែកម្ទេចតូចមួយសោះ ឥឡូវចង់ដោះធ្នឹមនេះចេញវិញ លាងសម្អាតដោយទឹកភ្នែកយើង។

ឱ! ព្រះសង្គ្រោះសូមដឹកនាំយើង ឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃ ទីពួកទេវតានិងយើងរួមគ្នា ច្រៀងបទសរសើរទ្រង់រៀងទៅ៕

៥. ក្តីស្នេហ៍ដ៏សប្បុរសនឹងព្យាបាល វាបណ្តាលឲ្យឃើញយ៉ាងច្បាស់ ខ្ញុំមិនច្បាស់ថាខ្លួនឯងត្រឹមត្រូវ កាលខ្ញុំឃើញកំហុសបងប្អូន ឥឡូវខ្ញុំអស់ក្តីកង្វល់ហើយ ដ្បិតតែងថ្លែងពីក្តីស្នេហ៍ទ្រង់ ខ្ញុំឥតបារម្ភពីកម្ទេចតូច កាលផ្តួចនឹកពីធ្នឹមដ៏ធំ។

ឱ! ព្រះសង្គ្រោះសូមដឹកនាំយើង ឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃ ទីពួកទេវតានិងយើងរួមគ្នា ច្រៀងបទសរសើរទ្រង់រៀងទៅ៕