១. យើងទាំងអស់ជាទាហានរហូតដល់ចម្បាំងចប់ ពួកយើងសប្បាយ!ពួកយើងសប្បាយ! ជាទាហានក្នុងជួរទ័ពមានមកុដជារង្វាន់ មិនយូរយើងនឹងបានពាក់មកុដជ័យ ប្រញាប់ទៅចម្បាំងរួសរាន់ទៅលាន សេចក្តីពិតជាមួកជាខែលការពារ ទង់ជ័យយើងឈរបក់រវិចរវិច! យើងដើរដោយអំណរត្រេកអរវិលទៅផ្ទះយើងវិញ
យើងទាំងអស់ជាទាហានរហូតដល់ចម្បាំងចប់ ពួកយើងសប្បាយ!ពួកយើងសប្បាយ! ជាទាហានក្នុងជួរទ័ពមានមកុដជារង្វាន់ មិនយូរយើងនឹងបានពាក់មកុដជ័យ។
២. ចូរស្តាប់!សំឡេងនៃចម្បាំងឮយ៉ាងខ្លាំងហើយច្បាស់ ចូរមកក្នុងជួរ!ចូរមកក្នុងជួរ! ឥឡូវយើងកំពុងចាំទាហាននរណានឹងស្ម័គ្រ? ជួបជុំគ្នាជាក់នៅទង់នៃឈើឆ្កាង ស្តាប់!គឺមេទ័ពយើងហៅអ្នកថ្ងៃនេះ កុំឡើយបាត់ឱកាសឬពន្យាពេល! ច្បាំងជួសព្រះយើងមកមកអ្នកនៅឆ្ងាយ! យើងដើរដោយអំណរត្រេកអរវិលទៅផ្ទះយើងវិញ
យើងទាំងអស់ជាទាហានរហូតដល់ចម្បាំងចប់ ពួកយើងសប្បាយ!ពួកយើងសប្បាយ! ជាទាហានក្នុងជួរទ័ពមានមកុដជារង្វាន់ មិនយូរយើងនឹងបានពាក់មកុដជ័យ។
៣. ច្បាំងដើម្បីនគរហើយលោកិយជាសត្រូវយើង ពួកយើងសប្បាយ!ពួកយើងសប្បាយ! រីករាយដែលបានចូលទ័ពយើងស្រែកច្រៀងកាលដើរទៅ មិនយូរយើងនឹងទទួលជ័យជម្នះ គ្រោះថ្នាក់អាចមានច្រើនហេតុអ្វីយើងខ្លាច? ព្រះយេស៊ូវដឹកនាំយើងទ្រង់គង់ជិត ទ្រង់ការពារលួងលោមនិងលើកទឹកចិត្ត យើងដើរដោយអំណរត្រេកអរវិលទៅផ្ទះយើងវិញ
យើងទាំងអស់ជាទាហានរហូតដល់ចម្បាំងចប់ ពួកយើងសប្បាយ!ពួកយើងសប្បាយ! ជាទាហានក្នុងជួរទ័ពមានមកុដជារង្វាន់ មិនយូរយើងនឹងបានពាក់មកុដជ័យ៕