១. យើងសាបព្រោះសាបព្រោះរៀងរាល់ថ្ងៃ ព្រោះទាំងពូជល្អពូជអាក្រក់ ព្រោះពូជខ្ចាយខ្ចាត់លើដីទំនាប ធ្លាក់ទៅលើទីទួលដ៏ខ្ពស់ ពូជខ្លះដុះលើដីមានជីជាតិ ដោយមានភ្លៀងប្រោសពីស្ថានសួគ៌ ពូជខ្លះមិនចាក់ឫសទៅក្នុងដី ព្រោះដីស្ងួតហែងគ្មានជីជាតិ។
២. គ្រាប់ពូជដែលធ្លាក់កណ្តាលទីឆ្ងាយ នៅជ្រលងភ្នំដ៏តូចៗ ឯពូជដែលបោះទៅទីជុំជន ធ្លាក់តាមផ្លូវត្រូវគេដើរជាន់ ឯពូជដែលមនុស្សខ្ជិលបោះបង់ ក៏ត្រូវហោះហើរតាមអាកាស តែពូជដែលពួកស្មោះត្រង់ថែទាំ បានដុះដោយក្តីស្នេហ៍បួងសួង។
៣. ពូជដែលដាំលើដីមិនលូតលាស់ ជាដីមានផ្សិតដុះពាសពេញ ឯពូជដែលថែក៏ដុះពន្លក ទោះអ្នកដាំលាចាកទៅក្តី ការដាំពូជល្អនាំឲ្យមានពរ បើពូជអាក្រក់ឲ្យតែទុក្ខ ព្រោះតែពាក្យគំនិតនិងអំពើ ធ្វើឲ្យពូជងាប់ឬរស់បាន។
៤. ទ្រង់ដែលជ្រាបគ្រប់អស់កម្សោយយើង សូមកុំបោះបង់យើងចោលឡើយ! សូមបញ្ជូនទេវតាទ្រង់មកថែនៅ កន្លែងគ្រាប់ពូជល្អដុះ លុះដល់វាលត្រូវពេញដោយសិរី ពេញដោយផលសុទ្ធតែផ្លែទុំ ពេញដោយផ្លែនៃជីវិតអស់កល្ប ផលនៃពូជថែទាំងទឹកភ្នែក៕