Book cover

យើង​អរគុណ​ទ្រង់​ចំពោះ​ព្យាការី

ទំនុក​តម្កើង, 10


0:00 0:00
Introduction
All Verses

១. យើង​អរ​គុណ​ទ្រង់​ចំ​ពោះ​ព្យា​កា​រី ដែល​នាំ​យើង​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ យើង​អរ​គុណ​ចំ​ពោះ​ព្រះ​សិ​ក្ខា​បទ ដែល​នឹង​បំ​ភ្លឺ​គំ​និត​ចិត្ត​នៃ​យើង យើង​អរ​គុណ​ព្រះ​អង្គ​ចំ​ពោះ​ព្រះ​ពរ ព្រះ​ហ​ត្ថា​ទ្រង់​បាន​ប្រ​ទាន​មក យើង​មាន​ចិត្ត​រីក​រាយ​នឹង​ប​ម្រើ​ទ្រង់ ក៏​ចូល​ចិត្ត​ធ្វើ​តាម​ព្រះ​ប​ញ្ញត្តិ។

២. កាល​ព​ពក​ង​ងឹត​ទុក្ខ​ហ៊ុម​លើ​យើង ចង់​បំ​ផ្លាញ​សេច​ក្ដី​សុខ​យើង​ចោល នោះ​មាន​សេច​ក្ដី​ស​ង្ឃឹម​ញ​ញឹម​ខាង​មុខ ព្រោះ​យើង​ដឹង​ថា​ការ​រំ​ដោះ​ជិត​ហើយ យើង​មិន​ស​ង្ស័យ​ព្រះ​គុណ​ព្រះ​អ​ម្ចាស់ យើង​ពិ​សោធន៍​ទ្រង់​កាល​ពី​មុន​មក ពួក​ទុច្ច​រិត​ដែល​ទាស់​ទែង​នឹង​ស៊ី​យ៉ូន នឹង​ប​រា​ជ័យ​ទៅ​ជា​មិន​ខាន។

៣. យើង​នឹង​ច្រៀង​ពី​ព្រះ​គុណ​ក​រុ​ណា យើង​នឹង​សរ​សើរ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ មាន​ចិត្ត​អំ​ណរ​ព្រោះ​ព្រះ​សិ​ក្ខា​បទ ហើយ​ត្រេក​អរ​ក្នុង​ព​ន្លឺ​ជី​វិត នៅ​ពេល​យើង​ដើរ​ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់ យើង​នឹង​បាន​រាប់​ថា​គ្រប់​លក្ខណ៍​ហើយ តែ​ជន​ប​ដិ​សេធ​ដំ​ណឹង​ល្អ​នេះ មិន​អាច​ស្គាល់​សុ​ភ​ម​ង្គល​ឡើយ៕